បណ្តាញសង្គម

​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន រម្លឹក​ពី​អនុស្សាវរីយ​ពេល​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយលោកបានចាកចេញពីប្រទេកម្ពុជានៅថ្ងៃពុធទី២១ខែធ្នូឆ្នាំ២០២២នេះដោយ មុននឹងចាកចេញ លោកបានចេញវីដេអូឃ្លីបមួយនិយាយជាភាសាខ្មែរ ដែលរម្លឹកពីការចងចាំល្អៗជាច្រើន ដូចជាសមិទ្ធផលនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុនកម្ពុជា។

លោកបានរៀបរាប់ថា លោកបានចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន ហើយក៏បានអរគុណសម្រាប់ការគាំទ្រការងាររបស់លោករយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា លោកបានចាប់ផ្តើមបេសកកម្មនៅខែកញ្ញា ឆ្នាំ២០១៩។

ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែលោកជឿជាក់ថាទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាង ប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។

ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំងពីរ គឺលោក គីស៊ិដា ហ្វូមិអ៊ុ និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួនបួនដងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុនហើយកាលពីខែមុនបានប្រកាសថា នឹងតំឡើង ទំនាក់ទំនងទ្វេភាគីទៅជា

“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំក្រោយ ដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។

ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកសូមកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាទោះបីជាប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារ សង្គ្រាមស៊ីវិល

ហើយលោករីករាយដែលប្រទេសជប៉ុនបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះទំនាក់ទំនងរវាង កម្ពុជា និងជប៉ុនបាននឹងកំពុងពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច

និងវិស័យផ្សេងៗទៀតស្របពេលដែលសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង។

ក្នុងពេលកាន់តំណែង លោកមានឱកាសបានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទពិសោធន៍ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ

និងព្រឹត្តិការណ៍ផ្សេងៗហើយឥឡូវ នេះ លោកមានការយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលដែលលោកទើបមកដល់។ លោករីករាយដែលជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរ ឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែមានការប្រឈមជាច្រើនទៀតនៅខាងមុខ។

នាឱកាសនោះ លោកក៏សូមជូនពរឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀតឆ្ពោះទៅរកសង្គមមួយដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល៕

ដកស្រង់ពី៖ រស្មីកម្ពុជា