បណ្តាញសង្គម

ប្រាប់តៗគ្នាផង ក្រសួងអប់រំ កែប្រែពេលវេលា ប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រទុតិយភូមិ

ក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះ បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសថ្ងៃទី២២ ធ្នូ ២០២២ សម្រាប់នៅមណ្ឌលប្រឡងនៅរាជធានីភ្នំពេញ-កណ្ដាល

និងថ្ងៃទី២៣ ធ្នូ ២០២២ សម្រាប់នៅមណ្ឌលប្រឡងតាមបណ្ដាញខេត្តនានា ខណៈក្រសួងធ្លាប់ប្រកាសថា លទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ

និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស។គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែនៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនទូទាំងប្រទេស។

ក្នុងនោះមានដូចជានៅ មណ្ឌលវិទ្យាល័យព្រះសីសុវត្តិ មណ្ឌលវិទ្យាល័យបាក់ទូក មណ្ឌលវិទ្យាល័យជាស៊ីម សន្ធរម៉ុក មណ្ឌលបឋមសិក្សាសន្ធរម៉ុក មណ្ឌលវិទ្យាល័យទួលទំពូង មណ្ឌលបឋមសិក្សាព្រះនរោត្តម មណ្ឌលវិទ្យាល័យបឹងត្របែក

មណ្ឌលវិទ្យាល័យជាស៊ីមសេងកេងកង មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និង មណ្ឌលវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ។សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នេះ

មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤

ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី