បណ្តាញសង្គម

លោក ហ៊ុន ម៉ាណែត ៖ កម្លាំងមហាសាមគ្គីភាពដ៏រឹង នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាស សុខសន្តិភាព ពេញលេញ ដែលសម្តេចតេជោ បានបេ្តជ្ញាការពារ ថែរក្សាឱ្យគង់វង្ស

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ កម្លាំងមហាសាមគ្គីប្រជាជាតិ ខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងខ្មែរ និងខ្មែរ ពោលគឺ រវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្ត ទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។

កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាស សុខសន្តិភាពពេញលេញ ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សា ឱ្យគង់វង្ស ឋិតថេរយូរអង្វែង សម្រាប់ខ្មែរយើង ទាំងអស់គ្នា ជាច្រើនជំនាន់តរៀងទៅ។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល និងជួបជុំជា មួយមហាគ្រួសារខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានបន្តថាៈ

ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ នាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាព ពាសពេញ ផ្ទៃប្រទេស នៅក្រោយថ្ងៃរំដោះ ៧ មករា

និងតាមរយៈការអនុវត្ត ប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាព

គ្រប់បែបយ៉ាង ហើយប្រទេសជាតិ ក៏មានការអភិវឌ្ឍ រីកចម្រើន យ៉ាងសម្បូរបែប។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ដល់លោក អ៊ុំ ពូ មីង និងបងប្អូនទាំងអស់

ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយ ទឹកចិត្តស្រឡាញ់ និងនឹករឭកចំពោះ មាតុភូមិជាទីស្នេហានៃយើង។

ក្តីនឹករឭក និងការស្វះស្វែង ជួបជុំគ្នានេះ ក៏ដូចជា ការជួយដល់និស្សិតខ្មែរយើង ដែលទទួលបានឱកាស ទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់ អំពីកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងខ្មែរ និងខ្មែរ ពោលគឺ រវាងខ្មែររស់នៅក្រៅប្រទេស

និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្ត ទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។

កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សា ឱ្យគង់វង្សឋិតថេរយូរអង្វែង សម្រាប់ខ្មែរយើងទាំង អស់គ្នាជាច្រើនជំនាន់តរៀងទៅ។

លោក ហ៊ុន ម៉ាណែត ក៏បានជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាស ក្នុងការបន្ត ការសិក្សា នៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាននូវជោគជ័យ ក្នុងការរៀន សូត្រ និងបានត្រឡប់មកមាតុប្រទេសវិញ ដើម្បីចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ

ដែលកំពុងត្រូវការធនធានមនុស្ស។ ដូច្នេះ សូមបន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់ លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាង នូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ

ដើម្បីសម្រេចបានជោគជ័យ ក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ច នាពេលអនាគត។

ទន្ទឹមនឹងនេះ ប្អូនៗ និងក្មួយៗ ជានិសិ្សត ក៏ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹង អំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវ បណ្តាញទំនាក់ទំនង ប្រទាក់ក្រទ្បា រវាងគ្រប់ជាតិសាសន៍

និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេស ត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អ ស័ក្តិសម ជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជា នៅលើឆាកអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំង កាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន,

និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុង ដំណាក់កាល រាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវ ការផ្សារភ្ជាប់ទំនាក់ទំនង

ជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេស ការជួយដោះស្រាយការលំបាកផ្សេងៗ របស់និស្សិតខ្មែរ ដែលទៅរៀនសូត្រ នៅទីនោះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា