បណ្តាញសង្គម

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១និង៣៣ នៅខេត្តកំពត

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវលេខ៣១និង៣៣ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប។

ផ្លូវជាតិលេខ៣១និងផ្លូវជាតិលេខ៣៣គឺ ជាខ្សែផ្លូវតភ្ជាប់គ្នាដ៏មានសក្តា នុពលស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតី។ផ្លូវជាតិលេខ៣១មានប្រវែងសរុបជិត៥៤គីឡូម៉ែត្រ

ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច(ចំណុចតភ្ជាប់ផ្លូវជាតិ លេខ៣៣)។

ផ្លូវនេះត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC)មានកម្រាស់ ៧សង់ទីម៉ែត្រនិងពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ។គម្រោងនេះនឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន១កន្លែងទទឹង១២ម៉ែត្រនិងជួសជុលស្ពានដែលមានស្រាប់ចំនួន ២ កន្លែងប្រវែងសរុប ៤០ ម៉ែត្រនិងដាក់លូគ្រប់ប្រភេទចំនួន១៤៤ កន្លែងផងដែរ។

ដោយឡែកផ្លូវជាតិលេខ ៣៣មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រចាប់ពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣)ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម )រួមទាំងផ្លូវត ភ្ជាប់ក្នុងក្រុងកំពត(ផ្លូវក្រុងលេខ ៧០៩) ។

ផ្លូវនេះនឹងត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC)មានកម្រាស់ ៥សង់ទីម៉ែត្រនិងកម្រាស់៧សង់ទីម៉ែត្រព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រនិងមានកំណាត់ផ្លូវចំនួន៤ទីតាំងនឹងត្រូវពង្រីកជា៤គន្លង(២ គន្ល ងទៅ ២គន្លងមក)

ប្រវែងសរុប១,៤៣១ ម៉ែត្រ និង១ទីតាំងទៀតនឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង៤៨០ម៉ែត្រ។

គម្រោងនេះនឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ

ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង។គម្រោងស្ថាបនាផ្លូវជាតិទាំងពីរខ្សែនេះក៏មានរៀបចំផ្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ផ្លូវថ្នល់ និង បំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង នៅលើខ្សែផ្លូវនីមួយៗផងដែរ។

ផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ។

ផ្លូវទាំងពីរខ្សែគ្រោងប្រើពេលវេលាសាងសង់ចំនួន ៤០ ខែដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។

គម្រោងស្តារនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៣១គ្រោងចំណាយថវិការជាង ៦០លានដុល្លារអាមេរិកនិងផ្លូវជាតិលេខ៣៣គ្រោងចំណាយជាង៦១ លានដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣គឺជាខ្សែផ្លូវតភ្ជាប់គ្នាដ៏មានសក្តានុពលស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតី។

ក្នុងនោះផ្លូវជាតិលេខ៣១ ឆ្លងកាត់ភូមិ សាស្រ្តខេត្តតាកែវនិងខេត្តកំពតនិងផ្លូវជាតិលេខ៣៣ឆ្លងកាត់ខេត្តកំពតនិងខេត្តកែប។

ផ្លូវជាតិទាំងពីរខ្សែនេះមានភាពប្រទាក់ក្រឡាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដូចជា៖តភ្ជាប់ជាមួយផ្លូវជាតិលេខ៣(ចាប់ពីថ្នល់បំបែកបែកគុស) ទៅដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣និងតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ២ ផងដែរ តាមរយៈផ្លូវខេត្តលេខ១២៦។

ចំណែកឯផ្លូវជាតិលេខ៣៣វិញគឺតភ្ជាប់ពីកំពង់ត្រាចត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ឆ្ពោះទៅកាន់តំបន់ឆ្នេរធម្មជាតិនិងកំពង់ផែសមុទ្រនៅខេត្ត

កែបនិងខេត្តកំពតនិងទៅកាន់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ព្រមទាំងតភ្ជាប់ទៅផ្លូវជាតិលេខ៣(កំពត-វាលរេញ)និងផ្លូវជាតិលេខ៤ (ព្រៃនប់) ឆ្ពោះទៅកាន់កំពង់ផែសមុទ្រដែល ស្ថិតក្នុងខេត្តព្រះសីហនុផងដែរ។

ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះឡើងវិញគឺដោយពិនិត្យឃើញថាស្ថានភាពផ្លូវជាតិទាំងពីរខ្សែនេះនៅមានកម្រិតទាបមានសភាពទ្រុឌទ្រោមនិងកន្លែ

ងខ្លះកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរដែលមិនអាចឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្តាខេត្តនៅតំបន់មាត់សមុទ្រនេះ។

ក្រោយបញ្ចប់ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះនឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និង ខេត្តព្រះសីហនុ ព្រមទាំងតភ្ជាប់ទៅនឹងតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ព្រំដែនកម្ពុជា-វៀតណាមនិងតំបន់ទេសចរណ៍នានានៅក្នុងខេត្តកែបនិងខេត្តកំពត។

ផ្លូវជាតិទាំងពីរខ្សែនេះក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំ ធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារតាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋនិងការដឹកជញ្ជូនគ្រប់ប្រភេទដែលនឹងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយ

ទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នាដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មការវិនិយោគនិងទាក់ទាញភ្ញៀវទេស ចរបន្ថែមទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា