បណ្តាញសង្គម

ព័ត៌មានជាតិសៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់” សម្ពោធជាផ្លូវការថ្ងៃនេះ

សៀវភៅអាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣នៅភ្នំបូកគោ។

ជាសៀវភៅដែលផ្ដោតលេីខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស ''=

និងសម្រង់សំដីប្រកបដោយគតិបណ្ឌិតឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ

និងមុខរបរក្នុងបច្ចុប្បន្ន និងអនាគតផងដែរ។សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»

បានចង់ក្រងឡើងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន ១០០០ក្បាល គ្រោងនឹងដាក់តម្កល់នៅបណ្ណាគារជាតិ និងនៅតាមបណ្ណាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។

ដកស្រង់ពី៖ កម្ពុជាថ្មី