បណ្តាញសង្គម

២០២៣នេះ រាជរដ្ឋាភិបាល នឹងជ្រើសរើសមន្ត្រីជិតប្រាំម៉ឺននាក់

ភ្នំពេញ៖ រាជរដ្ឋាភិបាល បាន យល់ព្រម ជា គោល ការណ៍ ជ្រើស រើស ក្របខ័ណ្ឌ មន្ត្រីរាជការ ស៊ីវិល សរុប ចំនួន ជិត ៥០ ០០០ នាក់ សម្រាប់ ឆ្នាំ ២០២៣ ។

នេះ បើតាម លិខិត របស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ជម្រាប ជូនទៅ ឧបនាយករដ្ឋ មន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង ប្រធាន ស្ថាប័ន។

លិខិត របស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារ សាធារណៈបានឱ្យដឹងថា រាជ រដ្ឋា ភិ បាល បាន យល់ព្រម ឱ្យ ជ្រើស រើស មន្ត្រីរាជការ ស៊ីវិល សរុប ចំនួន ៤៩ ៨៨៦ នាក់ ក្នុងនោះ មានការ ជ្រើសរើស ក្របខ័ណ្ឌ មន្ត្រីរាជការ ស៊ីវិល ចំនួន ៣ ៨៦៣ នាក់ មន្ត្រី ជាប់កិច្ចសន្យា ចំនួន ១៧ ០២៤ នាក់ មន្ត្រី ឆ្មាំ ទំនប់ ប្រព័ន្ធធារាសាស្ត្រ ជាប់ កិច្ច សន្យា ចំនួន ២៥០ នាក់ គ្រូ បង្រៀន ពុទ្ធិកសិក្សា ជាប់ កិច្ច សន្យា ចំនួន ១ ៤៦២ អង្គ / នាក់ គណៈ គ្រប់គ្រង ពុទ្ធិកសិក្សា ចំនួន ៣៥២ អង្គ /

នាក់ និង គ្រូ បង្រៀន ប្រភេទ ផ្សេងៗ ទៀត ២៦ ៩៣៥ នាក់ ។

រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈបានឱ្យដឹងថា ចំពោះ គ្រូបង្រៀន ប្រភេទ ផ្សេងៗ ទៀត រួមមាន គ្រូបង្រៀន ជាប់កិច្ចសន្យា ចំណេះ ដឹង ទូទៅ ចំនួន ៩ ៨៩៦ នាក់ គ្រូបង្រៀន

ជាប់កិច្ចសន្យា ខ្មែរ អ៊ិ ស្លាម ចំនួន ១៧៨ នាក់ គ្រូ បង្រៀន ជាប់កិច្ចសន្យា អប់រំ ក្រៅ ប្រព័ន្ធ ចំនួន ២ ៤៧២ នាក់ គ្រូ បង្រៀន ២ ថ្នាក់ ២ ពេល (២ វេន ) ចំនួន ១ ១៦៧១ នាក់ គ្រូបង្រៀន ថ្នាក់ គួប ២ ចំនួន ២ ៥៩៨ នាក់ និង គ្រូបង្រៀន ថ្នាក់ គួប ៣ ចំនួន ១២០ នាក់ ៕

 

 

'

ដកស្រង់ពី៖ រស្មីកម្ពុជា