បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន សម្រេចលុបចោល ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១១ខែមករាឆ្នាំ២០២៣ បានសម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ស្រី សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេងអភិវឌ្ឍន៍។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ «ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេចសខេង និងការសម្រេចរបស់ខ្ញុំកាលពីថ្ងៃ២៩ធ្នូ២០ ២២។

នៅថ្ងៃទី៩មករា២០២៣តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រ គល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ ។

ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេ លឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេច លុបចោល ស.ជ.ណ លេខ១៨ មយ ថ្ងៃទី ៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។ការ សម្រេចយ៉ាងណាទៀតនិងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»៕

ដកស្រង់ពី៖ រស្មីកម្ពុជា