បណ្តាញសង្គម

បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសប្រឡងជ្រើសរើសនិស្សិតឲ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល រយៈពេល៤ឆ្នាំ ចំនួន២០០នាក់

(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្ដីជូន ដំណឹងពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២០០កន្លែង ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល រយៈពេល៤ឆ្នាំ ដើម្បីក្លាយជានាយនគរបាលបន្ដវេន ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា កាលបរិច្ឆេទផ្ដល់ពាក្យចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែក កាលបរិច្ឆេទប្រឡង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងបណ្ឌិត្យសភានគរបាលកម្ពុជា៖