បណ្តាញសង្គម

លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្

ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យមានប្រសិទ្ធភាព។

លោកប្រធានថ្លែងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំរបស់ គ.ជ.ប ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួន

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សេចក្តីណែនាំពាក់ព័ន្ធនឹងការបោះឆ្នោត

និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ បើតាមលោក ប្រាជ្ញ ចន្ទ គ.ជ.ប ក៏ត្រូវអនុវត្តក្នុងការផ្ដល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឱ្យបានល្អ និងស្មើភាពគ្នាផងដែរ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖

១៖ ឯកសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៨១៤ រូប ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលរួមមាន៖

* សេចក្តីជូនដំណឹងជ្រើសរើសផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

* សេចក្តីជូនដំណឹង ស្ដីពីលក្ខខណ្ឌជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី

* លិខិតជម្រាបជូនលោក លោកស្រី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត

* សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំការប្រឡង

* សេចក្តីណែនាំ ស្តីពីនីតិវិធីប្រឡង

* បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង

* ប្រតិទិននៃការប្រឡងជ្រើសរើសមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប)។

២៖ ឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន៖

* សេចក្ដីជូនដំណឹង ស្ដីពីការដាក់ ការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

* ទម្រង់ពាក្យស្នើសុំចុះឈ្មោះជាអ្នកសារព័ត៌មាន

* ប្រវត្តិរូបសង្ខេបអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ (ភាសាខ្មែរ និងអង់គ្លេស)។

៣៖ ខិត្តបណ្ណសេចក្ដីណែនាំ ស្ដីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៤៖ សេចក្ដីសម្រេច ស្ដីពីការផ្ដល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង។

បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នឹងប្រកាសផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣៕

ដកស្រង់ពី៖ Fresh News