បណ្តាញសង្គម

គ.ជ.ប ផ្តល់បណ្ណជូនអ្នកសារព័ត៌មានជាតិចំនួន៨៦នាក់ ដើម្បីយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារ-ព័ត៌មានជាតិ សរុបចំនួន ៨៦នាក់ មកពី១២អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គ.ជ.ប បានបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មានទាំង៨៦នាក់ មកពីស្ថាប័នរួមមានដូចខាងក្រោម៖

ទី១៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ចំនួន ១៩នាក់

ទី២៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចំនួន ២៣នាក់

ទី៣៖ ស្ថានីយទូរទស្សន៍ PNN ចំនួន ៩នាក់

ទី៤៖ ស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស ចំនួន១នាក់

ទី៥៖ អង្គភាពព័ត៌មាន FRESH NEWS ចំនួន ១៤នាក់

ទី៦៖ កាសែត The Phnom Penh Post ចំនួន ៦នាក់

ទី៧៖ កាសែត Khmer Times ចំនួន១នាក់

ទី៨៖ គេហទំព័រ ខ្មែរឯករាជ្យ ចំនួន៣នាក់

ទី៩៖ គេហទំព័រ www.rmn.asia ចំនួន៣នាក់

ទី១០៖ គេហទំព័រ www.themirror.news ចំនួន ៣នាក់

ទី១១៖ គេហទំព័រ www.niradey.com ចំនួន២នាក់

និងទី១២៖ សំឡេងសហរដ្ឋអាមេរិក VOA ចំនួន ២នាក់៕