បណ្តាញសង្គម

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការពីសមភាគីនាយករដ្ឋមន្រ្តីឡាវ

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលពិធីបដិសណ្ឋារកិច្ចផ្លូវការក្រោ មវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់សមភាគីឡាវលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវបានអញ្ជើញធ្វើគារវកិច្ចចំពោះអស់លោក លោកស្រី ជាឥស្ស រជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនិងលោកលោកស្រីជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សនសៃ ស៊ីផាន់ដន បានអញ្ជើញធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។

ពិធី ត្រូវបានធ្វើឡើងនៅវេលារសៀលថ្ងៃនេះ វិមានរដ្ឋាភិបាលឡាវ ក្នុងទីក្រុងវៀងចន្ទ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា