បណ្តាញសង្គម

នារសៀលនេះសម្ដេតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣

(ភ្នំពេញ)នារសៀលថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ២០២៣នេះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២និងលើកទិស ដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

សន្និបាតនេះមានការអញ្ជើញចូលរួមពីអស់ លោកលោកស្រីថ្នាក់ដឹកនាំនិងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់នៃក្រសួងមហាផ្ទៃប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនា គារ រាជធានី ខេត្ត តំណាងក្រសួងស្ថាប័ននិងភ្ញៀវកិត្តិយសមួយចំនួនទៀត។

របាយការណ៍ក្រសួងមហាផ្ទៃបានបង្ហាញ ថានាអំឡុងពេលមួយឆ្នាំកន្លងទៅនេះសភា ពការណ៍សន្តិសុខនៅតាមតំបន់មួយចំនួនរួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរបានបង្ហាញពីការប្រឈមកាន់តែតានតឹងនិងប្រកបដោយហានិភ័យខ្ពស់ខណៈការប្រែប្រួលអាកាសធាតុបាន

បង្កឱ្យមានគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសនានាហើយជំងឺកូវីដ-១៩ ក៏នៅតែបន្តបង្កឱ្យមាន

ផលប៉ះពាល់មកលើសុខភាពសាធារណៈនៅឡើយខណៈនៅក្នុងផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយមនិងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តខិតខំរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។

ប្រឈមមុខចំពោះវិបត្តិនិងបញ្ហប្រឈមខា ងលើនេះសម្ដេចបានមានប្រសាន៍ថាក្រសួ ងមហាផ្ទៃបានអនុវត្តយ៉ាងសកម្មនិងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយនិងគោលការណ៍នានារបស់រាជរដ្ឋាភិបាលក្រោមការ

ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមរក្សាការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភា ព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិនិងខឿនសន្តិសុខជាតិ ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ខិតខំបង្ការ ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទនិងរាល់សកម្មភាពនានាដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។

កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់បានសហការការពារសុវត្ថិភាពទាំងស្រុងថ្វាយអង្គព្រះម ហាក្សត្រនិងសម្តេចព្រះវររាជមាតាជាតិខ្មែរ

ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានាដែលមកបំពេ ញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរក្សាការ

ពារសន្តិសុខ សុវត្ថិភាពនៃព្រឹត្តិការណ៍នានារបស់ជាតិ ជាពិសេសការធានារក្សាសន្តិ សុខសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥និងការការពារ

សន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើ កទី៤០-៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមហា សន្និបាតអន្តរសភាអាស៊ានលើកទី៤៣សន្និ សីទអាស៊ានណាប៉ូលលើកទី៤០និងកិច្ចប្រ ជុំអន្តរជាតិជាច្រើនទៀត។

ទន្ទឹមនេះកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិក៏បានបន្តបង្កើ នកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងសង្គមតាមរយៈការលើកកម្ពស់

វិធានការជំនាញដើរទន្ទឹមនឹងការខិត ខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្ត«គោលនយោបា យភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលជាហេតុធ្វើឱ្យបទល្មើសមានការថយចុះ ៩ ភាគរយជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើ សមានកម្រិតខ្ពស់រហូតដល់៩២ភាគរយ។

ក្នុងឆ្នាំ២០២២រាជរដ្ឋាភិបាលបានដាក់ចេ ញនិងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រម ៗគ្នាដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រ

ង់នៃអំពើជួញដូរមនុស្សជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទប្រ តិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិ បត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាត

ប្រាក់ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រ ឆាំងគ្រឿងញៀនខុសច្បាប់ក្រុមក្មេងទំនើង តាមសហគមន៍រួមទាំងបទល្មើសផ្សេងៗទៀ តក៏ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុល ផុសសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ថ្វីបើមានកំណើ នបន្តិចបន្ទាប់ពីការបើកប្រទេសឱ្យដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យប៉ុ ន្តែអាជ្ញាធរបានកត់សម្គាល់ឃើញមានការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវក្នុងការគោរពច្បាប់និងការរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។

ជាមួយគ្នានោះដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចក្នុងការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការបង្ការនិងទប់ ស្កាត់អគ្គិភ័យបឋមនៅតាម សហគមន៍ភូមិ ឃុំ សង្កាត់ ក៏ដូចជាគោល ដៅដែលមានហានិភ័យខ្ពស់បានធ្វើឱ្យចំនួ នអគ្គិភ័យត្រូវបានកាត់បន្ថយក្នុងអត្រាប្រមា ណ៨ភាគរយ ។

ចំពោះការងារអន្តោប្រវេសន៍ក៏មានការខិត ខំប្រឹងប្រែងសម្រេចបាន លទ្ធផលល្អគួរឱ្យ កត់សម្គាល់ ជាពិសេសការបង្កើនវិធានការគ្រប់គ្រងវត្តមានស្នាក់

នៅរបស់ជនបរទេសការគ្រប់គ្រងការចេញចូលប្រទេសការស្រា វជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសដែល បង្កឡើងដោយជនបរទេសនិងការធ្វើទំនើ

បកម្មការងារអន្តោប្រវេសន៍តាមប្រព័ន្ធបច្ចេ កវិទ្យាឌីជីថលសំដៅធានារក្សាសន្តិសុខ ស ណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងចូលរួមជំរុ ញការអភិវឌ្ឍប្រទេសជាតិ ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការនិងវិសហ មជ្ឈការបន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១ -២០៣០)នាអំឡុងខែមីនាឆ្នាំ២០២២ កន្លងទៅនេះបានឆ្លុះបញ្ចាំ ង

ឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិ បាលក្នុងការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យទៅជាស្ថាប័នកាន់តែរឹងមាំមា នសមត្ថភាពមានសិទ្ធិអំណាចមានមុខងារ

និងធនធាននិងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍសេដ្ឋ កិច្ចមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និង នវានុវត្តន៍។

គិតត្រឹមឆ្នាំ២០២២តាមរយៈកំណែទម្រ ង់នេះមានមុខងារជិត៦០ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនិងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទត្រូវបានប្រគល់និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់សេវាជូនប្រជាព លរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

រយៈពេល៥ឆ្នាំ (២០១៨-២០២២)ចុងក្រោ យនេះការ ផ្ទេរថវិកាជាតិទៅឱ្យរដ្ឋបាលថ្នា ក់ក្រោមជាតិមានកំណើនប្រមាណ២,៧ ដងគឺកើនឡើងពី៤១៦លានដុល្លារក្នុងឆ្នាំ ២០១៨ដល់១.១១៦ លានដុល្លារក្នុងឆ្នាំ ២០២២។

ក្រៅពីសមិទ្ធផលខាងលើនេះក៏មានសមិទ្ធ ផលនានាជាច្រើនទៀតដែលក្រសួងមហា ផ្ទៃខិតខំអនុវត្តសម្រេចបានក្នុងការងារបណ្តុះបណ្តាលកសាងសមត្ថ

ភាពធនធានមនុស្សទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិលនិងពន្ធនាគារ ការងារភស្ដុភារនិងហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ចនិងការដោះស្រាយពាក្យបណ្តឹង

សំណើ សំណូមពររប ស់ប្រជាពលរដ្ឋ ការងារ កែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រ សួងមហា ផ្ទៃជាមួយក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិ បាលកម្ពុជាជាដើម។

បើទោះបីក្នុងឆ្នាំ២០២២កម្ពុជាបានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិនិងបញ្ហាប្រឈមនានាយ៉ាងណាក្តីប៉ុន្តែផ្អែកតាមការវាយតម្លៃលើសភាពការណ៍ប្រកួតប្រជែង

ដណ្តើមយកភូមិសាស្ត្រនយោបាយដ៏តាន តឹងនិងស្មុគស្មាញរបស់ប្រទេសមហាអំ ណាចនានាមិនទាន់មានសញ្ញថមថយនៅ ឡើយទេដែលនឹងបន្ដធ្វើឱ្យមានបញ្ហាប្រឈ មមកលើសភាពការណ៍នយោបាយ សេដ្ឋ កិច្ចសង្គម និងសន្តិសុខជាសកលបង្កឱ្យមានការព្រួយ

បារម្ភអំពីការកើនឡើងនូវអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រ ភេទការរីករាលដាលនៃបទល្មើសបច្ចេក វិទ្យាគួបផ្សំនឹងការបន្តកើតឡើងនូវបទល្មើ សព្រហ្មទណ្ឌគ្រប់ប្រភេទជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គមបទល្មើសគ្រឿងញៀន

អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រោះថ្នាក់ចរាច រណ៍។ ការងារនេះទាមទារឱ្យអាជ្ញាធរនិងកងកម្លាំ ងមានសមត្ថកិច្ចនានាត្រូវបង្កើនការតាម

ដានការវិវត្តប្រែប្រួលនៃសភាពការណ៍ តំបន់និងអន្តរជាតិព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍នៅក្នុងផ្ទៃក្នុងប្រទេសសំដៅដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រនិងវិធាន ការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់

សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជា តិលើកទី៧ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និង ការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត ។

សូមបញ្ជាក់ថាក្នុងដំណើរការសន្និបាតនេះនឹងមានការធ្វើបទបង្ហាញនូវរបាយ ការណ៍និងទិសដៅការងារនិងបែងចែកក្រុមពិភា ក្សាដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗសំដៅប្រមូលធាតុចូលពីសមាជិកសមាជិកានៃអង្គសន្និបាត

សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបា យការណ៍និងទិសដៅរួមទាំងការចូលរួមពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនិងដំ ណោះស្រា ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ បន្តទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា