បណ្តាញសង្គម

សមត្ថកិច្ចឆ្លើយតប ក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះសាររឿងអ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំកាហ្វេ បារី ពីប្រជាជន

រាជធានីភ្នំពេញ៖ ភ្លាមៗក្រោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះសាររបស់ពលរដ្ឋដែលបានលើកឡើងចំៗថា សមត្ថកិច្ចដែលជាអ្នកប្រចាំការយាមមាត់ច្រកចេញចូល បានសុំកាហ្វេ បារី ពីប្រជាជនជាថ្នូរ និងការអនុញ្ញាតឱ្យចូលក្រសួង ដើម្បីបានដាក់ពាក្យបណ្តឹងនានានោះ

ពេលនេះសមត្ថកិច្ចបានឆ្លើយតបនូវការរិះគន់ខាងលើ និងទទួលស្គាល់ថា កន្លងមកពិតជាមានបញ្ហានេះមែន។យោងតាមលិខិតចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ របស់ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន

ប្រធាននាយកដ្ឋាននគរបាលការពារ ដែលបានគោរពជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ឆ្លើយតបនឹងការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ អំពីកង្វល់របស់ពលរដ្ឋដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាសូមជួយកែលំអរមាត់ច្រកចេញចូលក្រសួង

«កុំអោយបងៗពូៗអ្នកប្រចាំការយាមមាត់ច្រកចេញចូល សុំកាហ្វេ បារី ប្រជាជនដោះដូរ និងការចូលក្រសួងដើម្បីបានដាក់ពាក្យបណ្តឹងនានាអី ប្រជាជនកំពុងមានទុក្ខរត់រករដ្ឋជួយ ប៉ុន្តែតែបែរជាអ្នកប្រចាំការមាត់ច្រកស្តីអោយបន្ថែមទៀតរឿងសុំកាហ្វេមិនបាន

(ទោះប្រជាជនខំតម្កល់អត្តសញ្ញាណប័ណ្ណអោយតាមច្បាប់រដ្ឋកំណត់ ដើម្បីបានចូលហើយ នៅគាត់មិនសុខចិត្តស្តីបន្ទោសអោយហេតុផលមិនសមរម្យ)»។

សមត្ថកិច្ចបញ្ជាក់ក្នុងលិខិត បញ្ជាក់ថា យ៉ាងណាមិញ អង្គភាពបានធ្វើការ អប់រំ ណែនាំដាក់វិន័យរបស់កងកម្លាំងសូមរម្លឹកថា តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារកាលពីសៅរ៍ ទី១១ ខែមីនា ដែលសារនោះជារបស់ពលរដ្ឋមួយរូបដែលមានខ្លឹមសារថា

«អរុណសួស្តី លោកពូជាទីគោរពរបស់ក្មួយ ក្មួយសង្ឃឹមថាថ្ងៃណាមួយលោកពូ និងបានឃើញសារមួយនេះ ពេលលោកពូចូលរួមប្រជុំជួបក្រសួងធំៗលោកពូជួយលើកមតិកែលំអរមាត់ច្រកចេញចូលក្រសួង កុំអោយបងៗពូៗអ្នកប្រចាំការយាមមាត់ច្រកចេញចូល សុំកាហ្វេ បារី ប្រជាជនដោះដូរ និងការចូលក្រសួង ដេីម្បីបានដាក់ពាក្យបណ្តឹងនានាអី ប្រជាជនកំពុងមានទុក្ខរត់រករដ្ឋជួយ ប៉ុន្តែតែបែរជាអ្នកប្រចាំការមាត់ច្រកស្តីអោយបន្ថែមទៀត រឿងសុំកាហ្វេមិនបាន

(ទោះប្រជាជនខំតម្កល់អត្តសញ្ញាណប័ណ្ណអោយតាមច្បាប់រដ្ឋកំណត់ ដើម្បីបានចូលហើយនៅគាត់មិនសុខចិត្តស្តីបន្ទោសអោយហេតុផលមិនសមរម្យ)»។នគរបាលជាតិរួចហើយ។ម្ចាស់សំណេរដដែលបានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា« ក្មួយមិនស្តាយ1ម៉ឺនរៀល-2ម៉ឺនរៀលទេ តែក៏មិនអោយដាច់ខាតព្រោះជាទំលាប់មិនល្អតកូនតចៅ»។

បើលោកពូរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឃើញសារនេះសូមលោកពូជួយផុសអំពីច្បាប់ចេញចូលគ្រប់ក្រសួងដើម្បីអោយប្រជាជនយល់ដឹងនិងក្លាហានបានចេញចូលទៅដាក់ពាក្យបណ្តឹងរឿងតូចរឿងធំស្រួលព្រោះមិនត្រូវចំណាយអស់ប្រាក់បន្ថែមលើសេវាផ្សេងៗទៀត (ជូបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ) កន្លែងដែលចាប់ជប់ខិលខួចប៉ុន្តែបែរជាជូបរឿងបែបនេះ ។

យ៉ាងណាមិញ ក្រោយការបង្ហោះនេះ ខាងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលការពារបានបញ្ជាក់ជូនឯកឧ ត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិថា របាយការណ៍ឆ្លើយតបចំពោះការចុះផ្សាយលើគណនីហ្វេសបុកឈ្មោះ Kanharith Khieu គេហទំព័រហ្វេសបុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ បានជម្រាបជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត្រ សាវឿន ថា «កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការ អប់រំណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ។

ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំអប់រំណែនាំ ដល់មន្ត្រីក្រោមឳវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និង កន្លែងផ្សេងៗទៀត និងលុបបំបាត់ឲ្យបានការសុំកាហ្វេ ឬបារី

និងសុំទទួលយកដោយរីករាយនៅការរិះគន់ កែលម្អដោយស្ថាបនា»។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត មេត្តាជ្រាបជារបាយការណ៍ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់»៕

ដកស្រង់ពី៖ កោះសន្តិភាព