បណ្តាញសង្គម

(ភ្នំពេញ)៖ ក្នុងព្រះបរមនាម និងតាមព្រះរាជ្យត្រាស់បង្គាប់របស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ​តែងតាំងមុខតំ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាងលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ភាគីខាងប្រទេសជប៉ុន

បានបង្ហាញពីការចាប់អារម្មណ៍ ខ្ពស់ របស់ប្រទេសមួយនេះ លើការបន្តបណ្តាក់ទុន វិនិយោគ នៅកម្ពុជា។ក្នុងជំនួបពិភាក្សា ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

លោក រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មការទូត របស់លោកអគ្គរាជទូតជប៉ុននៅកម្ពុជា ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជា

រួមចំណែក ក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។លោករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា

និងជប៉ុន ដែលរយៈពេលកន្លងមក ប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាន នូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រ

គ្រប់ជ្រុងជ្រោយ។កម្ពុជាចងចាំជានិច្ចនូវ ជំនួយរបស់ជប៉ុន ក្នុងការស្វែងរកសន្តិភាព និងសេ្ថរភាពក្នុងឆ្នាំ ១៩៩១ និងជំនួយរបស់ជប៉ុន បានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច

សង្គមកម្ពុជា រហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន ហើយជប៉ុននៅតែជាដៃគូ សហប្រតិបត្តិការ ដ៏មានសារៈសំខាន់បំផុត ជួយអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ រួមទាំងវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង ដែលក្នុងនោះ

ការបង្កើតឱកាសហ្វឹកហាត់ការងារ ដល់កម្មសិក្សាការី និងពលករកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន, គម្រោង JICA ដែលជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស

និងវិជ្ជាជីវៈនៅកម្ពុជា ការផ្តល់សំភារៈសិក្សា និងអ្នកជំនាញ ឯកទេស និងការផ្តល់ជំនួយតាមគម្រោងផ្សេងទៀត ជាលក្ខណៈពហុភាគី ដូចជា តាមរយៈគម្រោង អង្គការILO/ជប៉ុន

ជាដើម ដែលជាកត្តាជួយបង្កើនការកសាងហេដ្ឋា រចនាសម្ព័ន្ធគ្រប់ប្រភេទ ការកសាងធនធានមនុស្ស និងការទាក់ទាញវិនិយោគ យ៉ាងច្រើន មកក្នុងប្រទេសកម្ពុជា បង្កើតបានឱកាសការងារ ជូនប្រជាជនកម្ពុជា។

នាឱកាសនោះដែរ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អេ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នា ជាយូរលង់ ណាស់មកហើយ

ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពី កម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជា ទទួលបាននូវការអភិវឌ្ឍ លើគ្រប់វិស័យ កសាងបាននូវទំនុកចិត្ត

ពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុន មកបណ្តាក់ទុននៅកម្ពុជា។ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត

នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែ ជិតស្និតថែមទៀត លើការជួយកែលម្អ វគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សា តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។ពាក់ព័ន្ធនឹងកម្មសិក្សាការី

និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរ នឹងបន្តពង្រឹងការគ្រប់គ្រង ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញ ការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេ ត្រឡប់មកម្ពុជាវិញយកចំណេះដឹង

និងជំនាញរបស់ពួកគេ មកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ទាញអ្នកវិនិយោគទុនជប៉ុន កាន់តែច្រើនទៀតមកកម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ លើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជ សម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕

 

 

 

 

 

ដកស្រង់ពី៖ រស្មីកម្ពុជា