បណ្តាញសង្គម

កម្ពុជាទទួលសំណើរសុំវិនិយោគពីឥណ្ឌូនេស៊ីចំនួន២២ គម្រោងនៅដើមឆ្នាំនេះ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា គិតមកដល់ខែ មីនា ឆ្នាំ ២០២៣ កម្ពុជាបានទទួលសំណើរស្នើសុំវិនិយោគពីវិនិយោគិនជនជាតិឥណ្ឌូនេស៊ីចំនួន ២២ គម្រោង នៅក្នុងទឹកប្រាក់ ប្រមាណជា ៦៩ លានដុល្លារ ។

ប្រភពដដែលបានឲ្យដឹងថា សំណើរនេះ គឺភាគច្រើនពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម កសិកម្ម និង សេវាកម្ម ។

តួរលេខនេះ ត្រូវបានបង្ហើបកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្

ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាជាមួយនឹងគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក អាហ្សាត រ៉ាស៊ីត ( M. Arsjad Rasjid P.M.) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរការពិភាក្សាពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះនៃវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

រាប់បញ្ចូលទាំងការជំរុញការវិនិយោគក្នុងវិស័យបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព,សុខាភិបាល,សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ៕

ដកស្រង់ពី៖ រស្មីកម្ពុជា