បណ្តាញសង្គម

កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ចំនួន១៦ ចំណុច

ភ្នំពេញ៖កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ក្រោមមូលបទ”នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹកប្រកបដោយចីរភាព”ត្រូវបានបើកជាផ្លូវការនៅនៅរដ្ឋធានីវៀងចន្ទន៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអនុម័តលើសេចក្តីថ្លែងការ ណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗចំនួន១៦ ចណុច ។

កិច្ចប្រជុំកំពូលមេគង្គលើកទី៤ បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃទី ៥ ខែ មេសា ២០២៣ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវដោយមានការចូលរួមពីប្រ មុខរដ្ឋាភិបាលនៃ ប្រទេសកម្ពុជា ឡាវ វៀតណាម និង ប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ារ ចិន រួមទាំងតំណាងដៃគូនៃប្រទេសអភិវឌ្ឍ ន៍របស់គណៈកម្មការទន្លេមេគង្គ។

នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី៤នេះដែរមេដឹកនាំនៃប្រទេស MRCបានឈានទៅអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខា ន់ៗមួយចំនួនរួមមាន៖

១. ទទួលស្គាល់នូវសមិទ្ធផលនិងការវិវត្តសំខាន់ៗរបស់ MRCក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមចំណែកជាបន្តបន្ទាប់ដល់កិច្ចសហ ប្រតិបត្តិការប្រកបដោយសន្តិភាពនិងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិ បត្តិការរវាងប្រទេសជាសមាជិកនិងជាមួយដៃគូនានារបស់យើងនិងជាពិសេស

៖ ការបង្កើតនិងការចែករំលែកចំណេះដឹងត្រូវបានពង្រឹងដែលនេះបានជួយគាំទ្រធ្វើឲ្យការ រៀបចំផែនការនិងការសម្រេចចិត្តមានលក្ខណៈកាន់តែប្រសើរឡើងដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្តីពីស្ថាន

ភាពអាងទន្លេឆ្នាំ២០១៨ និងការសិក្សាស្រាវជ្រាវ ព្រមទាំងការវាយតម្លៃផ្នែកបច្ចេកទេសផ្សេងៗដែលរួមទាំងការស្រាវជ្រាវរួមគ្នាជាមួយប្រទេសចិនមីយ៉ាន់ម៉ាវិទ្យាស្ថានគ្រប់គ្រង ទឹកអន្តរជាតិ អង្គការសហប្រជាជាតិនិងដៃ គូដទៃទៀត។

២.វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិវិស័យឯកជននិងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនដល់ MRCនិងប្រទេសជាសមាជិកនិងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា MRCនិងភាគីពាក់ព័ន្ធទាំងអស់នាំឲ្យសម្រេចបាននូវសមិទ្ធផលទាំងនេះនិងសមិទ្ធផលផ្សេងទៀត។

៣.ទទួលស្គាល់ថាសមិទ្ធផលទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះថ្មីនិងប្រសើរជាងមុនដើម្បីឲ្យ MARCសម្រេចបានយ៉ាងពេញលេញនូវអាណត្តិនិងមុខងារស្នូលរបស់ខ្លួនក្នុង នាមជាអង្គការអាងទន្លេតាមរយៈ ៖

(ក)ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរ ភាពនិងប្រសើរបំផុតដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹកក្នុងតំបន់និងបង្កើតភាពធន់

នឹងអាកាសធាតុ(ខ)ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិជាមួយនឹងការធ្វើផែនការសម្រាប់អាងទាំ ងមូលនិងបើចាំបាច់ត្រូវមានកិច្ចសម្របសម្រួលលើ ប្រតិបត្តិការអាង

(គ)ការផ្ដល់ព័ត៌មានជាបន្តនិងប្រកបដោយតម្លាភាពអំពីស្ថានភាពបច្ចុប្បន្ននិង នាពេលអនាគត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជូនដំណឹងជាមុន

(ឃ) ការបង្កើនភាពជាម្ចាស់និងសមត្ថភាពរបស់ ប្រទេសជាសមាជិកសម្រាប់ការអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេនិង (ង)ការអភិវឌ្ឍស្ថាប័ន MRCជាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែមានកម្រិតខ្ពស់ ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង។

៤. ទទួលស្គាល់អំពីកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់ វិស័យទាំងអស់ដែលពាក់ព័ន្ធនឹងទឹករួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍និងផ្នែកផ្សេងទៀតនិងថាការផ្តល់សន្តិសុខទឹកដើម្បីការពារសង្គមពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់

និងភាពរាំងស្ងួតគឺមានសារៈសំខាន់ខ្លាំងណាស់ដែលជា ផ្នែករួមមួយនៃការវិនិយោគតាមវិស័យផ្សេងទៀតនិងក៏ជាឱកាសសម្រាប់ការអភិ វឌ្ឍន៍ផងដែរ។

៥.ទទួលស្គាល់ថាទន្ទឹមនឹងការអភិវឌ្ឍនិងការប្រើប្រាស់ទឹកទន្លេមេគង្គនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចតែវាក៏អាចមានផលប៉ះពាល់ធ្ងន់ ធ្ងររួមទាំងផលប៉ះពាល់ឆ្លងដែនដែលតម្រូវឲ្យមានការដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាននិងសហគមន៍ដែលងាយរងគ្រោះក្នុងអាងផងដែរជាពិសេសនៅ ពេលដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុមានដូចជាគ្រោះទឹកជំនន់និងភាពរាំងស្ងួត

ធ្ងន់ធ្ងរ,ការហូរច្រោះនិងកំណកកករល្បាប់ ,ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ព ស់និងរំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអានិងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផលដោយរួមទាំងដោយសារការបាត់បង់នៃការតភា្ជប់គ្នា។

៦.រំលឹកឡើងវិញថាដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាងដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញជាងមុននោះយើងត្រូវការទាំងជម្រើសនៃការអភិវឌ្ឍនិងការគ្រប់គ្រងដើម្បី ធានាបាននូវចីរភាពនៃមូលដ្ឋាន ធនធានបរិស្ថាន,កំណត់នូវជម្រើសដំណោះស្រាយវិនិយោគនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនងគ្នារវាងវិស័យផ្សេងៗ,

គិតគូរលើសពីការធ្វើផែនការធនធានទឹកដោយដាក់បញ្ចូលនូវការគ្រប់គ្រងកិច្ចប្រតិបត្តិការដោយរួមទាំងតាមរយៈឱកាសសម្រាប់កិច្ចសម្របសម្រួលឆ្លងដែនជាពិសេសលើការចែករំលែកឲ្យបានទាន់ពេលនិងទៀងទាត់នូវទិន្នន័យនៃការប្រតិបត្តិការទំនប់និងហេដ្ឋារច នាសម្ព័ន្ធ

ទឹកផ្សេងទៀត,និងដើម្បីកំណត់គម្រោងវិនិយោគរួមគ្នាដែល រួមចំណែកដល់សន្តិសុខទឹកស្បៀងអាហារនិងថាមពល។ ៧.ការកំណត់តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្មដែលនាំឲ្យបង្កើតបាននូវផែនការបណ្ដុំអាងទន្លេគម្រោងវិនិយោគរួមថ្មីៗនិងថ្នាក់ជាតិដែ

លមានសារៈសំខាន់ សម្រាប់អាងទាំងមូលនិងសកម្មភាពពាក់ព័ន្ធដែលអាចបង្កើនភាពស៊ីសង្វាក់គ្នានិងកាត់បន្ថយភាពងាយរងគ្រោះនៅកម្រិតអាងនិងនៅថ្នាក់ជាតិហើយដែលផ្តល់នូវ ការឆ្លើយតបដ៏ទូលំទូលាយទៅនឹងការប្រែប្រួលអាកាសធាតុដោយរួមទាំងតាមរយៈហេដ្ឋារចនាសម្ព័ន្ធនិងជម្រើសអាងស្តុកទឹកតាមបែបធម្មជាតិដែនកំណត់បរិស្ថាននិង

ការធ្វើឲ្យ ប្រសើរការគ្រប់គ្រងកំណកកករល្បាប់ហើយដែលគាំទ្រដល់ការអនុវត្តផែនការតាមវិស័យថ្នាក់តំបន់រួមគ្នដែលលើសពីផ្នែកដែលទាក់ទងនឹងទឹកដូចជាការផលិត ថាមពលកកើតឡើងវិញនិងដែលមិនពាក់ព័ន្ធងនឹងទឹក,ការតភ្ជាប់និងការធ្វើឱ្យប្រសើរនូវបណ្តាញខ្សែបញ្ជូនថាមពលក្នុងតំបន់,ការអភិវឌ្ឍទីផ្សារនិងពាណិជ្ជកម្មថាមពលនិងមជ្ឈមណ្ឌលដឹកជញ្ជូនពហុផ្នែក ។

៨.ផ្ដល់លទ្ធភាពឲ្យបណ្តាប្រទេសតាមអាងទន្លេជួយសហគមន៍ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពទន្លដែលការប្រែប្រួលដោយត្រូវធានានូវប្រព័ន្ធទំនា ក់ទំនងនិងការ ជូនដំណឹងឲ្យបានទាន់ពេលវេលានិងដែលមានប្រសិទ្ធភាពជាងមុនសម្រាប់រំហូរទឹកដែលខុសពីធម្មតាបញ្ហាគុណភាពទឹកទឹកជំនន់និងភាពរាំងស្ងួត

និងគ្រោះអាសន្នដែលពាក់ព័ន្ធនឹងទឹកផ្សេងទៀតទាំងក្នុងចំណោមប្រទេសមេគង្គនិងសហគមន៍តាមអាងទន្លេនិងដោយត្រូវរួមគ្នាបង្កើនការចែករំលែកទិន្នន័យប្រតិបត្តិការពីហេដ្ឋារចនាសម្ព័ ន្ធទឹកឲ្យបាន ទាន់ពេលវេលានិងជាប្រចាំសម្រាប់ការត្រៀមបង្ការនិងការឆ្លើយតបឲ្យបានកាន់តែប្រសើរជាងមុន។

៩.គាំទ្រដល់ការសេចក្តីសម្រេចលើការអភិវឌ្ឍនិងកិច្ចប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរដោយរួមទាំងការលើកកម្ពស់ការគាំទ្រការធ្វើសេចក្តី សម្រេចចិត្តដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រងអាងទន្លេមានជាអាទិ៍ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាងរហូតដល់ផ្នែកការវាយ តម្លៃនិងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។

១០.ធានាថាការពិគ្រោះយោបល់ ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែមានប្រសិទ្ធភាពជាងមុនដើម្បីសម្រេចបាននូវគោលបំណងរួមតាមរយៈការអនុវត្ត៖ក្នុងភាពជាដៃ គូជាមួយដៃគូសន្ទនា MRC,វេទិកាអ្នកពាក់ព័ន្ធចម្រុះសម្រាប់អាងទាំងមូលការបង្កើនសកម្មភាពរួមគ្នានិងប្រកបដោយនវានុវត្តន៍ជាមួយវេទិកាសហប្រតិបត្តិការតំបន់ ផ្សេងទៀតដៃគូអភិវឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។

១១.ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូលស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោល នយោបាយ បច្ចេកវិទ្យានិងយន្តការសម្រាប់ កិច្ចសហប្រតិ បត្តិការនិងភាពជាដៃគូជា មួយក្របខណ្ឌកិច្ច សហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គផ្សេងទៀត។

១២.ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាពដើម្បីគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងខាងលើដោយរួមទាំងតាមរយៈប្រភពសាធារណៈនិងឯកជនថ្មីៗនិង យន្តការផ្ដល់មូលនីធិសកល។

១៣.ធានាថាMRCគឺស្ថិតក្នុងអន្តរការដោយចីរភាពឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅត្រឹមឆ្នាំ២០៣០ដោយរួមទាំងតាមរយៈការអភិវឌ្ឍស្ថាប័នជាបន្តដែល ពង្រឹងសមត្ថភាពរបស់ MRCនិងស្ថាប័នជាតិ ដើម្បីអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេរួមទាំងការទទួលបាននូវទិន្នន័យពាក់ព័ន្ធនឹងទឹកនិងការពិនិត្យតាម

ដាន ដែលគាំទ្រដោយក្រុមជំនាញអាងទន្លេរួមបណ្តាញពិនិត្យតាមដានទន្លេប្រកបដោយប្រសិទ្ធភាព,ការពង្រឹងការអនុវត្តនីតិវិធីរបស់MRCនិងយន្តការពាក់ព័ន្ធ,ទម្រង់ ការងារនិងការទទួលយកទៅប្រើប្រាស់ នូវយុទ្ធសាស្ត្រនិងគោលការណ៍ណែនាំថ្នាក់តំបន់។

១៤.យើងសូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបន្ថែមទៀត នូវតួនាទីរបស់ MRCក្នុងការជួយធា នាឲ្យអាងទន្លេមេ គង្គមានសន្តិសុខទឹក ស្បៀងអាហារនិង ថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

១៥.ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្មនិងការគ្រប់គ្រងកិច្ចប្រតិបត្តិការដោយមានការសម្របសម្រួលនិងសូមអំ ពាវនាវឲ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយ MRCដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនានាព្រមទាំង ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងសម្រាប់ឆ្នាំ២០២១-២០៣០ស្របតាមសេចក្ដីថ្លែងការណ៍នេះ និងទន្លេមេគង្គតែមួយ ស្មារតីតែមួយ ។

១៦.ប្រគល់ភារកិច្ចឲ្យ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តសេចក្ដីថ្លែងការណ៍នេះ ។

មេដឹកនាំនៃប្រទេសមេគង្គបានទទួលស្គាល់នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈសហប្រជាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០,កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ,

ក្របខណ្ឌសេនដៃសម្រាប់ការកាត់បន្ថយហា និភ័យគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០១៥-២០៣០,របៀបវារៈអាស៊ានស្ដីពីសមាហរណកម្មតំបន់ការតភ្ជាប់និងការបិទគម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ា

ននិងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ក្នុងស្ថានភាពមានការវិវត្តប្រែប្រួលនិងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិមានល ក្ខណៈស្មុគ្រស្មាញដែលក្នុងបរិបទនេះមេដឹកនាំទាំងអស់បានអះអាងសារជាថ្មី

នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហានិភ័យនិងកាលានុវត្តិភាពសំខាន់ៗដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោមកំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគតដែលកើតឡើងដោយអន្តរកម្មនៃការអភិវឌ្ឍ

និងការប្រែប្រួលអាកាសធាតុនោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គគឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាននិងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ចនិងសង្គមរបស់សហ គមន៍ក្នុងអាងទន្លេមេគង្គក៏ប៉ុន្តែទន្ទឹមនឹងនោះ

ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗនិងវិធីសាស្ត្រធ្វើការរួមគ្នា ប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបាន គ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍ អាងទន្លេ។

មេដឹកនាំ MRCបានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមានសម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំង អស់អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។

មេដឹកនាំទាំងអស់បានសង្កត់ ធ្ងន់អំពីសារៈសំខាន់នៃអង្គការអាងទន្លេដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំនិងមានចីរភាពផ្នែកហិរញ្ញវត្ថុក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រង ទឹកនិងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គនិងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេស

តាមដងទន្លេទាំងអស់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេ សទទួលស្គាល់នូវការចូលរួមនិងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនាដៃគូអភិវឌ្ឍន៍និងដៃគូផ្សេងទៀតរបស់ MRCនិងការប្ដេជ្ញាចិត្តរបស់ពួកគេដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិករបស់ MRC ៕

ដកស្រង់ពី៖ រស្មីកម្ពុជា