បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមន្រ្តីនៅមូលដ្ឋានដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការត្រូវឈរនៅកណ្ដាលនិងថ្លឹងថ្លែងឲ្យបានម៉ត់ចត់

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្តនៅពេលដោះស្រា យបញ្ហានានាក្រៅប្រព័ន្ធតុលាការត្រូវតែឈរនៅកណ្ដាលនិងថ្លឹងថ្លែងឲ្យបានម៉ត់ចត់ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា។សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំបែបនេះនៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣របស់សាលា ភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំជាថ្មីដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្តត្រូវខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការហើយត្រូវយកចិត្តទុក ដាក់នៅគ្រប់បញ្ហាទាំងអស់នៅមូលដ្ឋានរបស់ខ្លួន។

ជម្លោះដែលបានកើតឡើងគឺខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការយើងមិនអាចបន្ទោសតុលាការបានទេឲ្យតែចូលតុលា ការផ្លុកមិនដែលកាត់ឲ្យស្មើគ្នាទេគឺកាត់មួយឈ្នះមួយចាញ់។

«អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាអយុត្តិធម៌» ។

ដូចនេះជម្រើសមួយដែលល្អគឺជ្រើសរើសការដោះស្រាយ ក្រៅប្រព័ន្ធតុលាការដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច ៕

ដកស្រង់ពី៖ រស្មីកម្ពុជា