បណ្តាញសង្គម

សម្តេចតេជោ ស្នើរក្សាសណ្តាប់ធ្នាប់ពេលប្រកួតកីឡាស៊ីហ្គេមឲ្យម៉ឺងម៉ាត់ជៀងវាងកើតមានឧបទ្ទវហេតុដូចនៅកោះពេជ្រ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យ រក្សាសណ្តាប់ធ្នាប់ពេលប្រកួតស៊ីហ្គេមឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងកើតមានករណីឧបទ្ទវហេតុកើតឡើងណាមួយដូចនៅកោះពេជ្រ កាលពីប៉ុន្មានឆ្នាំមុនកន្លងមក ។

សម្តេចតេជោ បានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ យ៉ាងដូច្នេះថា៖

«ព្រឹកមិញនេះភ្ញាក់ពីដេកភ្លាមចាប់យកទូរស័ព្ទនិយាយពីសណ្តាប់ធ្នាប់ក្នុងការប្រកួតកីឡានៅពេលខាងមុខ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៩ មេសា អីញ្ចឹងទេកត្តាចៃដន្យអាចការសម្រុកចូលទៅមើលនៅពហុដ្ឋានកីឡាជាតិអូឡាំពិកនឹងមាន។

យើងធ្លាប់ឃើញហើយថា កាលពីឆ្នាំ២០១៦មានថ្លោះរបងចូលទៅក្នុងទីនោះ ប៉ុន្តែពេលនោះអត់មានបញ្ហា តែយើងចាំបានទេថា នៅស្ពានកោះពេជ្រមានការរត់ជាន់គ្នាស្លា.ប់ពេញស្ពានកោះពេជ្រ» ។

សម្តេចបានលើកឡើងថា ការរត់ជាន់គ្នាស្លា.ប់នៅកោះពេជ្រ គឺជាកត្តាចៃដន្យដែលលេចឡើងក្នុងពេលដំណើរ ដូច្នេះយើងត្រូវត្រៀមបម្រុងទុកដោះស្រាយកត្តាកើតឡើងចៃដន្យ ដែលយើងមិនអាចប៉ាន់ស្មានត្រូវ ។

ប្រទេសខ្លះមានការរត់ជាន់គ្នាស្លា.ប់ និងប្រទេសខ្លះមានហិ.ង្សាក្នុងពេលកំពុងប្រកួតរវាងអ្នកគាំទ្រម្ខាងៗគប់គ្នាពេញហ្នឹង ។

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវភាពថ្លៃថ្នូរ ត្រឹមត្រូវពីព្រោះថា ក្នុងឋានៈជាម្ចាស់ផ្ទះដែលចំណាយលុយរាប់លានដុល្លារ ហើយចុងក្រោយនេះត្រូវចំណាយលុយ១១៨លានដុល្លារ ដើម្បីចាត់តាំងការប្រកួតរាប់ទាំងមិនយកប្រាក់ចំនួន៥០ដុល្លារពីកីឡានានា ដែលយើងត្រូវចំណាយ៧លានដុល្លារសម្រាប់ចិញ្ចឹមកីឡាបរទេស ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«ខ្មែរ គឺអីញ្ចឹង! ឲ្យគេស្គាល់ខ្មែររឿងលុយ៧លានវាច្រើនហើយ តែវាមិនច្រើនជាងទឹកចិត្តធំទូលាយរបស់យើង ដើម្បីឲ្យមិត្តភក្តិយើងស្គាល់កម្ពុជា និងជាកិត្តិយសរបស់កម្ពុជា»។

ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងមានប្រទេសខ្លះគាត់អនុវត្តបដិការនៅពេលក្រោយពេលគាត់ចូលរួមប្រកួតនៅកម្ពុជា ហើយកម្ពុជាមិនយកប្រាក់ ។

អីញ្ចឹងថ្ងៃក្រោយពេលកម្ពុជាទៅវិញ គេអត់យកលុយមានប្រទេសខ្លះគេមានចិត្ត ។ សម្តេចបានលើកឡើងទៀតថា បើសិនកម្ពុជាយើងធ្វើដល់ប៉ុណ្ណឹងហើយនៅមានហិ.ង្សាកើតឡើងក្នុងការប្រកួតនោះ គឺអ្វីដែលយើងចំណាយទៅ គឺបោះចោលទាំងអស់រលាយទាំងអស់នូវការខិតខំប្រឹងប្រែងដូចជា៥ឆ្នាំ និងរង់ចាំអស់រយៈពេល៦៤ឆ្នាំ ។

សម្តេចបញ្ជាក់ថា ៖«អីញ្ចឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងសូមមេត្តារៀបចំឥរិយាបថថ្លៃថ្នូរសម្រាប់ទទួលស៊ីហ្គេម ហើយសុំឲ្យគ្រប់រាជធានី ខេត្តរៀបចំឲ្យបានច្រើនកន្លែងសម្រាប់ប្រជាជនមើលព្រោះថាពេលបើកគាត់ចង់មើលណាស់ ។

អីញ្ចឹងហើយរៀបចំដាក់បញ្ចាំស្លាយ ដោយរៀបចំទីតាំងល្អក្នុងនាមជាម្ចាស់ផ្ទះ» ។

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំសម្រុកចូលទៅមើលការប្រកួតនៅទីកន្លែងដែលគ្មានសំបុត្រព្រោះសំបុត្រគេរៀបកន្លែង កៅអីចំអស់ហើយ ហើយបើយើងទៅលើពីនឹងក៏អត់បានដែរ ។

នៅពេលមានការប្រកួតគាំទ្រកុំលេងគប់ទឹក ឬសុំចូលទៅក្នុងទីលានប្រកួតអីដែលចំណុចនេះមិនមែនទម្លាប់របស់ខ្មែរទេ ហើយចំណុចនេះខ្ញុំថាខ្មែរធ្វើបាន៕

ដកស្រង់ពី៖ កោះសន្តិភាព