បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព

(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

យន្តហោះពិសេសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានហោះចេញពីទីក្រុងឡាប៊ូនបាចូ នៅម៉ោង ១០៖៥០នាទីព្រឹក ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ត្រូវនឹងម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិកូម៉ូដូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំឥណ្ឌូនេស៊ី ជាច្រើនរូបទៀត។

ដកស្រង់ពី៖ Fresh News