បណ្តាញសង្គម

អាជ្ញាធរភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព បុណ្យអុំទូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី ភ្នំពេញ ស្តីពីផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេល ប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៥ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ដើម្បីរៀបចំផែនការ បុណ្យអុំទូក ដែលនឹងឈាន ចូលមកដល់នៅ ថ្ងៃទី២៤-២៥-២៦វិច្ឆិកាខាងមុខ ។ ព្រមជាមួយគ្នានេះដែរ សាលារាជ ធានីភ្នំពេញ ក៏បានជីកគ្រឹះ សម្រាប់បង្គោល របាកាត់ទទឹងថ្នល់ ដើម្បីអបអរសាទរ ពិធីបុណ្យអំទូក លើទីតាំង ៤កន្លែង រួមមាន ៖ មហាវិថីព្រះនរោត្តម មុខនាឡិកាវត្តភ្នំ , មហាវិថី ព្រះនរោត្តម ខាងជើងវិ មានឯករាជ្យ , មហាវិថីព្រះសីហនុ ខាងលិច យក្សកាច់ក , វិថីព្រះស៊ីសុវត្ថិ ជិតស្ថានីយ៍ បូមទឹកព្រះគន្លង់ ៕

ដកស្រង់ពី៖ដើមអម្ពិល