បណ្តាញសង្គម

ជាង២០អង្គការសង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាលកម្ពុជា គឺគ្មានការិយាល័យត្រឹមត្រូវឡើយ

«អង្គការសង្គមស៊ីវិលនិងសមាគមន៍ជាង២០ដែលតែងតែរិះគន់រាជរដ្ឋាភិបាល គឺគ្មានការិយាល័យ គ្មានបុគ្គលិកធ្វើការងារ គ្មានសកម្មភាពការងារឡើយ»។

ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា៖«សព្វថ្ងៃ ច្បាប់នៅកម្ពុជាទូលំទូលាយ គឺច្បាប់គ្រប់គ្រងត្រឹមតែអង្គការតែប៉ុណ្ណោះ ច្បាប់មិនទាន់គ្រប់គ្រងដល់បណ្ដាញអង្គការទាំងនោះឡើយ ហេតុនេះហើយ ទើបអង្គការសង្គមស៊ីវិលទាំងនោះ អាចបើកបណ្ដាញ ហើយធ្វើសកម្មភាពផ្សេងៗបានដោយ អនាធិបតេយ្យ»។

លោកបានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះ ភាគីពាក់ព័ន្ធបាន និងកំពុងជជែកពិភាក្សា ផ្ដួចផ្ដើម ធ្វើវិសោធនកម្មច្បាប់ស្ដីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយពិចារណាធ្វើតាមច្បាប់របស់បណ្ដាប្រទេសប្រជាធិបតេយ្យ

ដែលប្រទេសទាំងនោះគ្រប់គ្រងអង្គការសង្គមស៊ីវិលយ៉ាងមានសណ្ដាប់ធ្នាប់ មិនឱ្យអង្គការណាមួយធ្វើសកម្មភាពអនាធិបតេយ្យបានឡើយ។នេះ គឺជាការអះអាងឲ្យដឹងរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ

និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលជាការឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលដែលតែងតែរួមគ្នាចេញសេចក្តីថ្លែងការណ៍រិះគន់រាជរដ្ឋាភិបាលកម្ពុជា។គួរបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលប្រមាណជាង ៦ពាន់ អង្គការដែលចំនួននេះជាចំនួនមួយច្រើនលើសលប់ជាងបណ្ដាប្រទេសធំៗឯទៀតក្នុងសកលលោក។

ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា នៅមានភាពងាយស្រួលនៅឡើយដែលអនុញ្ញាតឱ្យការបើកបណ្ដាញអង្គការសង្គមស៊ីវិលបានយ៉ាងងាយស្រួលបែបនេះ ហើយមានចំនួនច្រើនបែបនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី