បណ្តាញសង្គម

ភោជនីយដ្ឋានចិន បែបទំនើបយីហោក្នុងស្រុក កុងហ្វូ ឃីតឈិន ប្រារព្ធខួបលើកទី៣របស់ខ្លួន ជាមួយយុទ្ធនាការ «KFK Love»

(ភ្នំពេញ)៖ កុងហ្វូ ឃីតឈិន ភោជនីយដ្ឋានចិន បែបទំនើបនិងទាន់សម័យ ដែលជាម៉ាកយីហោក្នុងស្រុក បានឆក់យកបេះដូងប្រជាជនខ្មែរស្ទើតែគ្រប់រូប ដោយសារតែឱជារសដ៏ឆ្ងាញ់ មិនអាចបំភ្លេចបាន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ពួកគេ ទើបធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងក្លារហូតដល់សព្វថ្ងៃនេះ។

កុងហ្វូ ឃីតឈិនបានផ្តួចផ្តើមនូវយុទ្ធនាការសប្បុរសធម៌មួយ ដើម្បីជាការតបស្នងទៅកាន់សង្គមវិញ នោះគឺយុទ្ធនាការ «KFK Love» តាមរយៈការកុម្ម៉ង់គាវស៊ីឈ័ននៅក្នុងយុទ្ធនាការ KFK Love ព្រមជាមួយការបង្ហោះរូបដៃបេះដូងចូលទៅក្នុងប្រព័ន្ធសង្គម នោះកុងហ្វូ ឃីតឈិននឹងបរិច្ចាគទឹកប្រាក់ ១ ដុល្លារភ្លាមៗទៅកាន់អង្គការដើម្បីភាពញញឺមនៃកុមារ។

ស្ថានិក កុងហ្វូ ឃីតឈិន បានលើកឡើងថា «យើងពិតជាសូមអរគុណយ៉ាងខ្លាំង ចំពោះការគាំទ្រពីអតិថិជនរបស់យើង និងក្តីស្រលាញ់ដ៏ធំធេងរបស់ពួកគាត់មកលើកុងហ្វូ ឃីតឈិន ហើយបើសិនជាគ្មានការស្រលាញ់គាំទ្រពីអតិថិជនទេ នោះយើងក៏មិនមានរហូតដល់សព្វថ្ងៃនេះដែរ»។

យើងបានជ្រើសរើសយកគាវស៊ីឈ័នដែលជាមុខម្ហូបចម្បងក្នុងយុទ្ធនាការនេះ ក៏ព្រោះតែវាមុខម្ហូបប្រចាំហាងនិងលក់ដាច់ជាងគេបំផុត បើគិតមកដល់សព្វថ្ងៃនេះគាវស៊ីឈ័នបានលក់ចេញជាង១លានគ្រាប់ជារៀងរាល់ឆ្នាំ។

ស្ថានិក កុងហ្វូ ឃីតឈិន បានបន្តទៀតថា «ការជ្រើសរើសសហការណ៍ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ នោះក៏ព្រោះតែ អង្គការបានប្តេជ្ញាគាំទ្រផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារជំនាន់ក្រោយ និងការមើលថែទាំសុខភាពដល់កុមារកម្ពុជាដែលខ្វះខាត ស្របពេលនេះដែរ តាមរយៈយុទ្ធនាការ KFK Love កុងហ្វូ ឃីតឈិន បានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងចំពោះការបណ្តុះបណ្តាលទេពកោសល្យរបស់កុមារកម្ពុជា»។

ជាមួយគ្នានេះដែរ កុងហ្វូ ឃីតឈិន ក៏បានអញ្ជើញអតិថិជនរបស់ខ្លួនឲ្យចូលរួមក្នុងយុទ្ធនាការ KFK Love ដោយបង្ហាញក្តីស្រលាញ់របស់ពួកគេតាមរយៈ ការជាវនូវគាវស៊ីឈ័ន១ចានដែលមានតម្លៃ១.៥ដុល្លារ ដោយដឹងថាទឹកប្រាក់១ដុល្លាររបស់ពួកគេ នឹងយកទៅជួយដល់អង្គការដើម្បីភាពញញឹមនៃកុមារ។

ចូលរួមជាមួយពួកយើងដើម្បីសង្គម ហើយផ្សព្វផ្សាយយុទ្ធនាការ KFK Love នេះទៅដល់ប្រជាជនកម្ពុជាគ្រប់ៗរូបជាមួយគ្នា។

ដកស្រង់ពី៖Fresh News