បណ្តាញសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ណែនាំឲ្យ​បញ្ឈប់​ ការអត្ថាធិប្បាយឬសម្តែងបង្អាប់ បន្ថោក​​អ្នកស្រលាញ់ ភេទដូចគ្

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិត ណែនាំទៅ ម្ចាស់ស្ថានីយប្រព័ន្ធផ្សព្វផ្សាយ ទំាងអស់និងពីធីករ សិល្បករ បញ្ឈប់ធ្វើការ អត្ថាធិប្បាយឬសម្តែងនៅ ក្នុងកម្មវិធីនានា ដែល មានន័យបង្អាប់ បន្ថោកដល់អ្នក ស្រលាញ់ភេទដូចគ្នា។

លិខិតចុះផ្សាយ នៅថ្ងៃទី១៥ ខែធ្នូនេះមាន ខ្លឹមសារថា ក្រសួងព័ត៌មាន ស្នើទៅម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍មួយចំនួន ពិធីករ-ពិធីការិនី និងសិល្បករ-សិល្បការិនី បញ្ឈប់ធ្វើការ អត្ថាធិប្បាយ និងសម្តែងក្នុងកម្ម វិធីនានា បង្អាប់បន្ថោក ដល់អ្នកស្រលាញ់ ភេទដូចគ្នា ដែលនាំឲ្យ ប៉ះពាល់ដល់ កិត្តយសនិង សិទ្ធិសេរីភាព របស់បុគ្គល ដែលត្រូវបាន ការពារដោយ រដ្ឋធម្មនុញ្ញ។

លិខិតបញ្ជាក់ថា៖ “រយៈពេលកន្លងមក នៅតាមអង្គភាព ផ្សព្វផ្សាយមួយ ចំនួនមានពិធីករ ពិធីការិនី និងសិល្បករ សិល្បការិនី មួយចំនួនបានធ្វើ អត្ថាធិប្បាយ និងសម្តែងនិយាយ ចំអន់ បង្អាប់បន្ថោក ចំពោះអ្នកស្រលាញ់ ភេទដូចគ្នា ក្នុងគោលដៅ ធ្វើឲ្យទស្សនិកជន សប្បាយរីករាយ និងធ្វើឲ្យកម្មវិធី នោះមានប្រជាប្រិយ ភាពថែមទៀត ប៉ុន្តែធ្វើឲ្យ ប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព របស់បុគ្គល ដែលត្រូវបាន ការពារដោយ ច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា”។

សេចក្តីណែនាំ ដដែលបន្ត ទៀតថាក្រសួង ព័ត៌មានស្នើ ទៅពិធីករ ពិធីការិនី និងសិល្បករ សិល្បការិនី ជួយ អប់រំណែនំា និងជំរុញ ឲ្យអ្នកស្រលាញ់ ភេទដូចគ្នា បង្កើតជា សមាគមមួយ ជួយការពារសិទ្ធិគ្នា និងជួយបណ្តុះបណ្តាល មុខជំនាញ បច្ចេកទេស ដើម្បីពួកគេ មានសមត្ថភាព បំពេញការងារ ទៅតាមមុខងារ និងតួនាទី នៅក្នុងសង្គម ដូចអ្នកដទៃដែរ។ VOD មិនអាចសុំ ការពន្យល់បន្ថែម ពីរដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាននៅឡើយទេ។

មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ មានខ្លឹមសារ ថាប្រជាពលរដ្ឋ ខ្មែរមានភាព ស្មើគ្នាចំពោះ មុខច្បាប់មានសិទ្ធិ សេរីភាព និងករណីកិច្ច ដូចគ្នាទំាងអស់ ដោយឥតប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និងនិន្នាការ នយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ឬស្ថានភាពឯ ទៀតឡើយ។ តាមរបាយការណ៍ របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា អ្នកស្រឡាញ់ភេទ ដូចគ្នានៅក្នុង ប្រទេសកម្ពុជាមាន ចំនួនចន្លោះ ពី១៤៧០០០នាក់ទៅ១៤៧០០០០នាក់។ នេះគឺជាទិន្នន័យ ដែលបានមកពី ថ្នាក់តំបន់ ហើយយកមក ប្រៀបធៀប ជាមួយ ប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Yol Prom