បណ្តាញសង្គម

លោក ហ្សង់ហ្វ្រង់ស័រ៖ រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសគ្មានឡើយអារម្មណ៍ក្រោមសម្ពាធប្រទេសនេះ ឬប្រទេសនោះ (Video inside)

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការបរទេស បានអះអាងថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បណ្តាប្រទេសនានា គ្មានឡើយអារម្មណ៍ក្រោមសម្ពោធប្រទេសនេះ ឬប្រទេសនោះ ឬក៏សម្ពាធត្រូវតែធ្វើល្អជាមួយប្រទេសនេះ ឬប្រទេស។

លោក ហ្សង់ហ្វ្រង់ស័រ គូសបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការអះអាងនេះ ជាការឆ្លើយតបនឹងការអត្ថាធិប្បាយមួយចំនួន ដែលបានធ្វើការសន្និដ្ឋានទៅលើដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសវៀតណាម ក្រោមហេតុផលបែបនេះ ឬបែបនោះ។

លោក ហ្សង់ហ្វ្រង់ស័រ បានគូសដូច្នេះ «គោលការណ៍របស់កម្ពុជាតាំងពីដើមឡើយមិនដែលផ្លាស់ប្តូរទេ តាំងពីសម្តេចតេជោ តរហូតដល់សម្តេចធិបតី គោលការណ៍របស់កម្ពុជា គឺពង្រីកមិត្តភាព ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី»។

លោក ហ្សង់ហ្វ្រង់ស័រ បានគូសរំលេចថា ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ជាដំណើរទស្សនកិច្ចពង្រីកមិត្តភាព ទំនាក់ទំនងក្នុងនាមប្រទេសមានភូមិផងរបងជាប់គ្នា ហើយគោលដៅសំខាន់ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកកិច្ចអភិវឌ្ឍន៍គ្រាដែលប្រជាពលរដ្ឋកំពុងចង់ឃើញការស្ទុះឡើងវិញផ្នែកសេដ្ឋកិច្ច៕

 

ដកស្រង់ពី៖ Fresh News