បណ្តាញសង្គម

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ជូនដំណឹងពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលប្រឡងអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានភា្ជប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថាបេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖

* ត្រូវបំពេញបែបបទទួលអាហារូបករណ៍ដោយផ្ទាល់ និងយកមកប្រគល់ជូននៅការិយាល័យអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

* ត្រូវបំពេញបែបបទចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយផ្ទាល់ ដែលមានអាសយដ្ឋានអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃប្រកាសលទ្ធផលនេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ម៉ោង ៥៖០០រសៀលជាកំហិត។

បញ្ជាក់៖ ក្នុងករណីបេក្ខជនប្រឡងជាប់ស្ថាពរ ពុំបានបំពេញបែបបទឯកសារតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ គណៈកម្មាធិការ ចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។

គណៈកម្មាធិការនឹងជ្រើសរើស បេក្ខជនជាប់បម្រុងមកជំនួសទៅតាមបញ្ជីលេខរៀង៕

ដកស្រង់ពី៖ Fresh News