បណ្តាញសង្គម

ឯកឧត្តម នេត្រ ភក្ដ្រា ប្រកាសសមាសភាពប្រធាន អនុប្រធាន និងសមាជិក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ

ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ដែលទើបសម្រេចតែងតាំងថ្មី ត្រូវបានធ្វើពិធីប្រកាសសមាសភាពជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលដោយ ឯកឧត្តម នេត្រ ភក្ដ្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, លោក សរ ចំរុង អនុប្រធានទី១, លោក វ៉ា ថន អភិបាលខេត្តក្រចេះ អនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចំនួន៣០៣រូប។

តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងសកម្មជនដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តក្រចេះ ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។ បន្ទាប់ពីទទួលសេចក្តីសម្រេចរួចមក ឯកឧត្តម នេត្រ ភក្ដ្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

ដកស្រង់ពី៖ Fresh News