បណ្តាញសង្គម

៥ឆ្នាំទៀត កម្ពុជានឹងសម្រេចបាន ការនាំអង្ករចេញ ១លានតោន

ភ្នំពេញ៖ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានថ្លែងថា កម្ពុជាត្រូវការពេលវេលារយៈពេល ៥ឆ្នាំទៅមុខទៀត ទើបអាចសម្រេចគោលដៅ នៃការនាំអង្ករចេញទៅក្រៅប្រទេសបាន ១លានតោន។

ថ្លែងក្នុងសន្និសីទ សារព័ត៌មានលើកទី២ ស្តីពីវេទិការស្រូវអង្ករកម្ពុជា លើកទី៥ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ លោក សុខ ពុទ្ធីវុធ បានឲ្យដឹងថា ផែនការដែលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកយកមកអនុវត្តនាពេលនេះ គឺរយៈពេល ៥ឆ្នាំ ដូច្នេះក្នុងរយៈពេល ៥ឆ្នាំនេះ ធ្វើម៉េចឲ្យបាន ១លានតោន។ លោកបានបន្តថា “យើងចាប់ផ្តើមពីកន្លះលានតោនទៅ។  អីចឹងខ្ញុំយល់ថា ធ្វើការនាំចេញធ្វើម៉េចឲ្យបានដល់ ១លាននេះ រយៈពេល ៥ឆ្នាំនេះ គឺយើងបានគិតគូនៅក្នុងហ្នឹងដែរ”។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៤-២៥-២៦ មករា ខាងមុខនៅសណ្ឋាគារសុខា ភ្នំពេញ នឹងមានរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីធ្វើការពិភាក្សាលើបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជា មួយការ ធ្វើពាណិជ្ជកម្មអង្ករ ទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យ ស្រូវអង្ករកម្ពុជាទាំងមូល៕

ដកស្រង់ពី៖ ដើមអម្ពិល