បណ្តាញសង្គម

ក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន គោលមិត្តភាព ក្រសួងមហាផ្ទៃ-ស្ថានទូតជប៉ុនប្រចាំកម្ពុជា

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

ជួសមុខឱ្យក្រុមការងាររៀបចំការប្រកួត លោកបានគោរពថ្លែងអំណរគុណដ័ខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសនេះ។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណផងដែរដល់ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាជ្ញ ចន្ទ លោក អ៊ុច បូររិទ្ធ និង នាយឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា លោកឧត្តមសេនីយ៍ កីឡាករទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការប្រកួត ប្រកបដោយភាពរីករាយ មិត្តភាព សាមគ្គីភាពមិនអាចបំភ្លេចបាន។

លោករដ្ឋលេខាធិការ បន្ថែមទៀតថា ការប្រកួតកីឡាវាយកូនគោលមិត្តភាព ក្រសួងមហាផ្ទៃ-ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានក្លាយទៅជាការប្រកួតមិត្តភាព ជាប្រពៃណី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម

តែងតែរៀបចំឱ្យមានការប្រកួតមិត្តភាពរវាងក្រសួងមហាផ្ទៃ ជាមួយនឹងស្ថានទូតជប៉ុន ស្ទើរតែពុំដែលខាន នៃ អាណត្តិ របស់ឯកអគ្គរាជទូតណាមួយឡើយ លើកលែងតែក្នុងពេលមានការ រីករាលដាលនៃជំងឺ កូវីដ-១៩ តែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង ក៏ដូចជាលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សុទ្ធតែបានសម្តែងនូវក្តីរីករាយ ក្នុងការប្រកួតនេះ។

ក្នុងចំណាប់អារម្មណ៍របស់ឯកអគ្គរាជទូត បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាព ក្រសួងមហាផ្ទៃ-ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាការរឹតចំណងមិត្តភាពដ៏យូរអង្វែង។

នាឱកាសដ៏នក្ខត្តឫក្សនេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវក្តីរីករាយ និងមោទកភាពដែលទទួលបានការចូលរួមពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សម្ដេចក្រឡាហោម បានបន្ថែមថា ការប្រកួតនេះជាការរឹតចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន សម្ដេចបន្តទៀតថា នឹងរៀបចំកម្មវិធីប្រកួតនេះ នៅឱកាសក្រោយៗទៀត៕

ដកស្រង់ពី៖ Fresh News