បណ្តាញសង្គម

សម្តេច ហេង សំរិន អញ្ជើញចូលរួម ជាអធិបតីខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា

ភ្នំពេញ៖ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមីនា  ឆ្នាំ២០១៦នេះ  បានអញ្ជើញចូល រួមជាអធិបតី ខួបលើកទី ១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយ ចីរភាព ” នាវិមានរដ្ឋសភា ។

ក្នុងឱកាស ចូលរួមក្នុង ទិវានារីអន្តរជាតិ ៨មីនានេះ មានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋមន្ត្រីកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី និងស្ត្រីជា សមាជិករដ្ឋសភា និងស្ត្រីជាមន្ត្រីរាជការ ជាច្រើននាក់ទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល