បណ្តាញសង្គម

នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ខ្នាតយក្ស ឈ្មោះSun Princess នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បាននាំភ្ញៀវ ទេសចរណ៍ ដំណើរ ១៩៧៥នាក់ (ស្រី ១០៦៧នាក់) នាវិក ៨៦៧នាក់ (ស្រី ១៣៨នាក) ចូលចត កម្សាន្តនៅក្នុង កំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ។

បើតាមគម្រោង នាវាទេសចរណ៍ នេះនឹង ចាកចេញ ពីកំពង់ផែ ស្វយ័តក្រុង ព្រះសីហនុ នៅម៉ោង ១៦:០០ល្ងាច ថ្ងៃដដែល ហើយឆ្ពោះ ទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃបន្ត ៕ សូមបញ្ជាក់ថា ក្នុងរយៈ ពេល២ខែ ដើម ឆ្នាំ២០១៦នេះ មាននាវា ទេសចរណ៍ បរទេសចូលចត កំពង់ផែស្វយ័ត អន្តរជាតិ ខេត្តព្រះសីហនុ ចំនួន១៦លើក មានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ២០.១០៧នាក់ ក្នុងនោះ ស្រីមាន ចំនួន ១០.៥១១នាក់ និងមាននាវឹក សរុបចំនួន ៨.៨២៨នាក់ ស្រី ១.៨២១នាក់៕

ដកស្រង់ពី៖ ដើមអម្ពិល