បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ផ្លូវលំអោយទៅជាផ្លូវជាតិចំនួនពីរខ្សែទៀត ប្រវែងសរុបជិត២០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តព្រៃវែង ទៅកំពងចាម និងត្បូងឃ្មុំ!

នៅក្នុងឆ្នាំ ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការ ដ្ឋានសាងសង់ ផ្លូវជាតិ ចំនួនពីរខ្សែ ផ្សេងទៀត ដែលខ្សែទី១ គឺផ្លូវជាតិលេខ ៧១C ភ្ជាប់ពីស្រុកចំការលើ ដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

និងបន្តទៅដល់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រវែងប្រមាណ ១០០គីឡូម៉ែត្រ ។ មួយខ្សែទៀត គឺផ្លូវជាតិលេខ១១ តភ្ជាប់ពីចំណុច ស្ពានអ្នកលឿង ខេត្តព្រៃវែង ទៅដល់ផ្សារ ថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រវែងជាង ៩០គីឡូម៉ែត្រ ៕