បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានផ្ញើលិខិតអបអរ ពេលលោកត្រូវបានព្រះមហាក្សត្រតែងតាំងជា សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាពកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលបានជូនពរ និងអបអរសាទរលោករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុចា មានគោរមងារជា បណ្ឌិតសភាចារ្យ ។

 ក្នុងលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន បានសរសេរថា «ស្ថិតក្នុងមនោសញ្ចេតនានៃកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅនេះ ខ្ញុំសូមគោរពជូនពរសព្ទសាធុការ ចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកជំទាវ ឡាយ នារី ព្រមទាំងបុត្រធីតា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងឡាយបួយប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ដកស្រង់ពី៖fresh new