បណ្តាញសង្គម

នៅរសៀលនេះ ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ នឹងបើកកិច្ចប្រជុំ ពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការណ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នឹងអញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាក្ រុមការងារ រៀបចំកែលម្អ និងដោះស្រាយ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

ក្នុងគោលបំណង ដើម្បីពិនិត្យ ដោះស្រាយរៀបចំ កែលម្អការកកស្ទះចរាចរណ៍ លំហូរចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវក្នុងរាជធានី ភ្នំពេញឲ្យបានសមស្រប។

កម្មវិធីនេះ នឹងប្រព្រឹត្ដទៅ នៅសាលប្រជុំធំ នៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន៕

ដកស្រង់ពី៖  Fresh News