បណ្តាញសង្គម

កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី នៃគណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមឡើងនៅថ្ងៃនេះ នាទីក្រុងទេសចរណ៍សៀមរាប

(សៀមរាប)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈ កម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី ដើម្បីពិនិត្យឡើង វិញលើលទ្ធផល ដែលគណៈកម្មការ ទន្លេមេគង្គ សម្រេចបាន ចាប់ពីកិច្ចប្រជុំ កំពូលមេគង្គ លើកទី២ នៅប្រទេស វៀតណាម។

កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្ត្រីក្រសួង ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈ កម្មាធិការជាតិ ទន្លេមេគង្គឡាវ, រដ្ឋមន្ត្រីក្រសួង ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធាន គណៈកម្មាធិការ ជាតិទន្លេមេគង្គថៃ, រដ្ឋមន្ត្រីក្រសួង ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធាន គណ:កម្មាធិការជាតិ ទន្លេមេគង្គ វៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃ គូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប១៥០រូប។

កិច្ចប្រជុំនេះ ក្រៅពិនិត្យឡើង វិញលើលទ្ធផល ដែលគណៈកម្មការ ទន្លេមេគង្គ សម្រេចបាន ចាប់ពីកិច្ចប្រជុំ កំពូលមេគង្គ លើកទី២ នៃការអនុត្តសេច ក្តីថ្លែងការណ៍ ក្រុងហូជីមិញ ក៏មានការពិនិត្យ និងផ្តល់ការឯក ភាពរបស់ថ្នាក់រដ្ឋ មន្ត្រីលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍ ក្រុងសៀមរាប ព្រមទាំងស្តាប់ នូវចំណាប់អារម្មណ៍ ស្តីពី ការលើក កំពស់កិច្ចខិតខំ ប្រឹងប្រែងរួម និងភាពជាដៃគូ របស់រដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងរបស់តំណាង ប្រទេសជាដៃ គូសន្ទនា ចិន មីយ៉ាន់ម៉ា តំណាងដៃគូអភិវឌ្ឍន៍ របស់គណ:កម្មការ ទន្លេមេគង្គ និងអគ្គលេខាធិកា រអាស៊ាន។

រដ្ឋមន្ដ្រី លឹម គានហោ បានសម្ដែងនូវ សេចក្តីរីករាយដែល បានឃើញការ សន្ទនាយ៉ាងសកម្ម និងបើកចំហរ ក្នុងអំឡុងពេល នៃការជួបជុំនេះ ហើយសូមធ្វើការ កោតសរសើរដល់ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវ ធាតុចូលដ៏មានតម្លៃ ចូលទៅក្នុង ការពិភាក្សា ដែលរាល់គំនិត និងការយកចិត្ត ទុកដាក់ចំពោះ បញ្ហាសំខាន់ៗ នៃកិច្ចស ហប្រតិបត្តិការនេះ នឹងផ្តល់អត្ថ ប្រយោជន៍ជា ច្រើនសម្រាប់ការរៀបចំ និងការពិភាក្សា នៅក្នុងកិច្ចប្រជុំ កំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៣ នៅថ្ងៃស្អែក។

បើតាមលោក លឹម គានហោ ទាំងនេះគឺមានសារ សំខាន់ដែលប្រមុខ រដ្ឋាភិបាល នៃបណ្តាប្រទេស ជាសមាជិកនៃគណៈ កម្មការទន្លេមេគង្គ នឹងពិនិត្យឡើងវិញ នូវការប្តេជ្ញា ចិត្តផ្នែកនយោបាយកម្រិតខ្ពស់ ចំពោះគោលដៅ នៃការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ ព័ន្ធនៃទន្លេមេគង្គ និងកំណត់អាទិភាព យុទ្ធសាស្រ្តដែលត្រូវ គ្នាសម្រាប់រយៈ ពេល៤ឆ្នាំខាងមុខ រហូតដល់កិច្ច ប្រជុំកំពូល នៃគណៈកម្មការ ទន្លេមេគង្គលើកទី៤ ដែលនឹង ប្រព្រឹត្តទៅនៅឆ្នាំ២០២២៕

ដកស្រង់ពី៖  Fresh News