បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា អញ្ជើញបើក ដាក់ឲ្យដំណើរការ ជាផ្លូវការនូវមូល និធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិ សម្តេចផ្ទាល់ធ្វើ ជាប្រធានកិត្តិយស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវ មូលនិធិគន្ធ បុប្ផាកម្ពុជា ដើម្បីបន្តនូវ សកម្មភាពមនុស្ស ធម៌របស់មន្ទីរពេទ្យជួយព្យាបាល ជំងឺកុមារកម្ពុជា ដោយឥតគិតថ្លៃ។

ក្នុងពិធីពិសាបាយ សាមគ្គីជាមួយ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមសម្ព័ន្ធ ខ្មែរ-ចិន ដែលរៀបចំ ធ្វើឡើងនៅ មជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍ កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវ ដល់អ្នកមាន ធនធាន និងមហាជន ទាំងអស់ចូល រួមគាំទ្រនូវមូល និធិគន្ធបុប្ផាកម្ពុជា។

សម្តេចប្រមុខ រាជរដ្ឋាភិបាល ក៏បានប្រកាស ផងដែរថា សម្រាប់អ្នកដែល ចូលវិភាគទាន ចាប់ពីប្រមាណ ២ម៉ឺនដុល្លារឡើង នឹងក្លាយ ជាសមាជិក ស្ថាបនិក សម្រាប់អ្នក ចូលវិភាគទាន ចាប់ពី៥ពាន់ដុល្លារ នឹងក្លាយជា សមាជិកកិត្តិយស ហើយសម្រាប់ អ្នកចូលវិភាគ ទានប្រមាណ ៥ពាន់រៀល ជារៀងរាល់ខែ នឹងក្លាយជា សមាជិកគាំទ្រ នៃមូលនិធិ គន្ធបុប្ផានេះ។

ជាមួយនឹងការ ប្រកាសបង្កើត មូលនិធិនេះ អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដី មួយកន្លែង តម្លៃជាង ៨លានដុល្លារ នៅជិតមន្ទីរពេទ្យ គន្ធបុប្ផាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដាក់ជា ទ្រព្យសម្បត្តិកម្ម សិទ្ធិមូលនិធិគន្ធ បុប្ផាកម្ពុជាផងដែរ។

គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធ បុប្ផាមានអាយុ កាលជាង ២៥ឆ្នាំមកហើយ។

រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្ស ធម៌មួយនេះ បានជួយព្យាបាល ជំងឺជូនកុមារ និងស្រ្តីមានផ្ទៃ ពោះសរុបជិត ១៨លានករណីហើយ។

ក្នុងរយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយ ថវិកាសរុបជាង ៦០០លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ដំណើរ ការរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើក ដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធ បុប្ផាជួយព្យា បាលកុមារកម្ពុជា ដោយឥតគិត ថ្លៃតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ។

ថវិកាសម្រាប់ ទ្រទ្រង់ដំណើរការ មន្ទីរពេទ្យមួយ នេះប្រមាណ ៧ភាគរយ ជាការចូលរួមរ បស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួម របស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារ ជារៀងរាល់ឆ្នាំ) ក្រៅពីនោះ ជាការចូលរួម របស់សប្បុ រសជនក្នុង និងក្រៅស្រុក។

មន្ទីរពេទ្យគន្ធ បុប្ផាមានចំនួន ៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប៕

ដកស្រង់ពី៖  Fresh News