បណ្តាញសង្គម

កុមារជាង៥០០នាក់ មកពីអង្គការសប្បុរសធម៌ចំនួន១២ ចូលទស្សនាការសម្តែងដ៏អស្ចារ្យ នៅសាលមហោស្រព NABA នៅណាហ្គាទី២

(ភ្នំពេញ)៖ ក្នុងពេលថ្មីៗនេះ ណាហ្គាវើលដ៍ បាននាំកុមារ ជាង៥០០នាក់ មកពីអង្គការ សប្បុរសធម៌ចំនួន១២ នៅជុំវិញរាជ ធានីភ្នំពេញ មកទស្សនា ការសម្តែងដ៏អស្ចារ្យ ដែលផ្តល់ជូន ដល់សាធារ ណជនទូទៅ ចូលទស្សនា ដោយសេរី នៅសាល មហោស្រព NABA នៅណាហ្គាទី២។

កុមារមកពី អង្គការទាំង១២រួមមាន៖ អង្គការមូលនិធិអឺរ៉ុប សម្រាប់កុមារកម្ពុជា, អង្គការផ្ទះនៃគ្រួសារ, អង្គការជួយកុមារ ងាយរងគ្រោះកម្ពុជា, អង្គការបណ្តុះ បណ្តាលកុមារ កំព្រាយុវជនពិការ និងស្រ្តីក្រីក្រ, វិទ្យាស្ថានអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ, អង្គការកម្ពុជា សម្រាប់ការរស់នៅ និងការថែទាំ បណ្តោះអាសន្ន, អង្គការខេមរា មូលនិធិកុមារកម្ពុជា, អង្គការលើកស្ទួយ ប្រជាពលរដ្ឋ, អង្គការថែទាំកុមារផ្កាយ និងសមាគមអភិវឌ្ឍ គ្រួសារពលី និងកុមារកំព្រា។

លោក Pern Chen នាយកគ្រប់គ្រង ក្រុមហ៊ុនណាហ្គាវើលដ៍ បានថ្លែងថា «យើងរីករាយយ៉ាងខ្លាំង ដែលបាននាំកុមារទាំងនេះ មកទស្សនាការសម្តែងនៅ NABA។

យើងដឹង ថាការអប់រំ មានសារសំខាន់ណាស់ ប៉ុន្តែការកម្សាន្ត ក៏មានសារ សំខាន់ដូចគ្នា។ សិស្សដែលរីករាយ នឹងមានទឹកចិត្ត រៀនសូត្រជាងមុន និងមានឱកាស ជោគជ័យច្រើន»។

លោក Pern បានបន្ថែមទៀតថា «យើងក៏សង្ឃឹមផងដែរថា ការសម្តែង ពិសេសនៅសាល មហោស្រព NABA ដែលមានសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិនេះ នឹងធ្វើឲ្យកុមារ រីករាយ និងជួយលើកទឹកចិត្ត ឲ្យពួកគេចាប់យក អាជីពសិល្បៈផងដែរ។

យើងលើកទឹក ចិត្តឲ្យពួកគេ ធ្វើតាមក្តីស្រមៃ និងចំណង់ចំណូល ចិត្តរបស់ពួកគេ»។ កុមារទាំងអស់ បានទទួលនូវ ភាពរីករាយយ៉ាងខ្លាំង បន្ទាប់ពីទស្សនា ការសម្តែងលើកទីមួយ របស់ពួកគេ។

កុមារី ស្មៀន ឡែន មកពីអង្គការ មូលនិធិអឺរ៉ុប សម្រាប់កុមារកម្ពុជា បាននិយាយថា «ខ្ញុំរីករាយយ៉ាងខ្លាំង ដែលបានទស្សនា ការសម្តែងពិសេសនេះ ជាពិសេសខ្ញុំចូល ចិត្តឈុតច្រៀង និងរាំជាក្រុម! វាពិតជាអស្ចារ្យ»។

ក្នុងពេលដំណាល គ្នានោះដែរ អ្នកគ្រប់គ្រង អង្គការអង្គការ បណ្តុះបណ្តាល កុមារកំព្រាយុវ ជនពិការ និងស្រ្តីក្រីក្រ អ្នកស្រី កែន ស្រីនាថ បានថ្លែងថា ពួកគាត់រីក រាយយ៉ាងខ្លាំង ដែលណាហ្គាវើល ដ៍អញ្ជើញពួកយើង និងកុមារ មកទស្សនាការ សម្តែងដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA។

អ្នកស្រី បានបន្ថែមថា «កុមារទាំងអស់ រំភើបយ៉ាងខ្លាំង ហើយពួកគេចូល ចិត្តសាលមហោស្រព និងការតុបតែងដ៏ ស្រស់ស្អាត ទូទាំងអាគារ ណាហ្គាវើល ដ៍យ៉ាងខ្លាំង»។

សូមជម្រាបថា សាលមហោស្រព NABA មាន ២,០០០ កៅអី នៅណាហ្គាទី២ បានផ្តល់ឲ្យ សាធារណជន នូវការសម្តែង លំដាប់ពិភពលោក ដែលរួមមាន៖ ការសម្តែងសិល្បៈ ច្រៀង រាំ និងសៀកអម ដោយការចាក់ប ញ្ចាំងផ្ទាំងក្រាហ្វិក រូបភាពដ៏រស់រ វើកនៅក្រោយឆាក។

ចាប់តាំងពីបង្កើតឡើង អស់រយៈពេលជាង ២៣ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួម អភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសកម្ពុជា ប្រកបដោយ ភាពវិជ្ជមាន។

ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារណាហ្គា វើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើង ដោយបុគ្គលិក ណាហ្គាវើលដ៍ ដែលចង់ស្ម័គ្រ ចិត្តចុះជួយសង្គម ជាប្រជាពលរដ្ឋគំរូ។

គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររ បស់ក្រុមហ៊ុន ណាហ្គាវើលដ៍ មានគោលបំណង ជួយអភិវឌ្ឍ និងលើកកម្ពស់ វិស័យអប់រំ អភិវឌ្ឍសហគមន៍ លើកកម្ពស់វិស័យកីឡា និងថែរក្សា បរិស្ថាននៅក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជន កម្ពុជាជាង១៤៦,០០០នាក់ បានទទួលផល ប្រយោជន៍ពី គំនិតផ្តួចផ្តើមនេះ៕

ដកស្រង់ពី៖  Fresh News