បណ្តាញសង្គម

ព្រឹកនេះ មានគណបក្សមួយទៀតហើយ ដែលទៅយកទម្រង់ឯកសារពី គ.ជ.ប ដើម្បីបំពេញចូលរួមក្នុងការបោះឆ្នោត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ តំណាងគណបក្ស ខ្មែរក្រោក បានទៅយក ទម្រង់ឯកសារ ១០០៨ ពីគណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដើម្បីបំពេញ ចូលរួមក្នុងការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៦។

នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃនេះ។

សូមជម្រាបថា រហូតដល់ថ្ងៃនេះ មានគណបក្ស នយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់ រួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជា ជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្ស ខ្មែររួបរួមជាតិ។

រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយ ចំនួន២២ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្ស នយោបាយចំនួន៨ បានតម្កល់ប្រាក់ នៅរតនាគារជាតិ ដើម្បីត្រៀមចូល រួមក្នុងការបោះឆ្នោត។

រយៈពេល នៃការចុះបញ្ជីគណបក្ស នយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះ បេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News