បណ្តាញសង្គម

ក្រសួងសង្គមកិច្ច និងអង្គការជនពិការជាតិ-អន្ដរជាតិ បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជនពិការ ក្នុងការកែច្នៃផលិតផល ឱ្យមានគុណភាព សម្រាប់ប្រកួតប្រជែង នៅលើទីផ្សារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសកម្ម ភាពជនពិការកម្ពុជា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការជន ពិការជាតិ-អន្ដរជាតិ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកវគ្គ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់បងប្អូនជនពិការ ដែលកំពុង ប្រកបអាជីវ កម្មនៅកម្ពុជា ដើម្បី ផ្ដល់នូវចំណេះដឹង និងជំនាញក្នុងការ កែច្នៃផលិតផល ឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ សម្រាប់ បង្កើននូវប្រាក់ ចំណូល និងចូលរួម ប្រកួតប្រជែង នៅលើទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត។

ក្នុងសិក្ខាសាលាស្ដីពី ការគ្រប់គ្រងគុណ ភាពផលិតផល និងការរៀបចំផែន ការយុទ្ធសាស្រ្ដ ទីផ្សារនៃគម្រោង ធ្វើឱ្យប្រសើរឡើង សម្រាប់សហគមន៍ នាព្រឹកថ្ងៃទី០៨ ឧសភានេះ នៅសណ្ឋាគារភ្នំពេញ លោក នេត អ៊ុន អគ្គលេខាធិការ រងនៃអគ្គលេខាធិ ការដ្ឋានក្រុមប្រឹក្សា សកម្មភាពជន ពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយ នៃដំណាក់កាល អនុវត្ដន៍គម្រោង សាកល្បង កែលម្អសហគមន៍ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បី បង្កើនមុខរបរ ជំនួញអាជីវកម្ម ការចាត់ចែង និងគ្រប់គ្រងទីផ្សារ សម្រាប់ប្រែក្លាយយុទ្ធ សាស្រ្ដឱ្យទៅ ជាសកម្មភាព ជាក់ស្ដែង ក្នុងការពង្រីកមុខរបរ និងបង្កើនប្រាក់ចំណូល សម្រាប់បងប្អូន ជនពិការនៅ កម្ពុជា។

លោក នេត អ៊ុន បានបញ្ជាក់ថា តាមរយៈការបណ្ដុះ បណ្ដាលជំនាញនេះ បងប្អូនជនពិការ អាចទទួល បាននូវចំណេះដឹង បច្ចេកវិទ្យា និងជំនាញថ្មីៗ ដើម្បីបង្កើន នូវគុណភាព និងរៀបចំឱ្យ មានស្ដង់ដារ ផលិតផលរបស់ បងប្អូនជនពិការ អាចចូលរួមប្រកួត ប្រជែងនៅទីផ្សារ ក្នុងស្រុក និងតំបន់ថែម ទៀត នាពេលអនាគត។

ជាមួយគ្នានោះ លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ អង្គការមជ្ឈមណ្ឌល ជីវិតរស់នៅដោយ ឯករាជ្យ នៃជនពិការ ភ្នំពេញ បានឱ្យដឹងថា គម្រោងនេះបាន ផ្ដោតសំខាន់ទៅលើ បងប្អូនជនពិការ ដែលមានអាជីវកម្មរួច ហើយ ដើម្បីបង្កើននូវ វិធីសាស្រ្ដ និងជំនាញឱ្យចេះ ត្រួតពិនិត្យមើល គុណភាពផលិតផល ការរៀបចំ ផែនការយុទ្ធសាស្រ្ដ ក្នុងការគ្រប់ គ្រងទីផ្សារ ជំរុញការលក់ផលិតផល និងការកែច្នៃ ផលិតផល ប្រកប ដោយស្ដង់ដារខ្ពស់។

លោកបាន បន្ថែមទៀតថា គម្រោងនេះបានផ្ដល់ ការងារជូនដល់ជនពិការ តាម រយៈការបង្កើត គំរូអាជីវកម្ម ការកែច្នៃផលិត ផលកសិកម្ម ដូចជាដំណាប់ផ្លែឈើស្ងួត និងនំផ្អែម ដើម្បី បង្កើននូវគុណភាពផលិតផល ឱ្យកាន់តែខ្ពស់ថែមទៀត។ ចំណែក លោក Piroon Laismit នាយកប្រតិបត្ ដិមជ្ឈមណ្ឌល អភិវឌ្ឍន៍ពិការ ភាពក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក បានលើកឡើងថា គោលដៅចម្បង នៃគម្រោងនេះ គឺលើកកម្ពស់ការ អភិវឌ្ឍ និងការធ្វើបរិយាប័ន្ន ពិការភាពនៅ ក្នុងសហគមន៍ ជាពិសេសធ្វើឱ្យបង ប្អូនជនពិការនៅ កម្ពុជាបានស្វែង យល់កាន់តែច្រើន និងទទួលបាននូវ ចំណេះដឹង គំនិតថ្មីៗជាច្រើន ដើម្បីយកទៅអនុវត្ដន៍ ក្នុងអាជីវកម្មផ្ទាល់ខ្លួន ឱ្យទទួល បានជោគជ័យ។

សូមបញ្ជាក់ថា គម្រោងនេះ មានរយៈពេលពីរឆ្នាំ ដែលអនុវត្ដន៍ចាប់ពីខែឧសភា ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៩ ផ្ដោតសំខាន់ទៅ លើការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ជូនបងប្អូនជនពិការ នៅក្នុងរាជធានី ភ្នំពេញ ដែលកំពុងតែ អាជីវកម្មដល់បងប្អូន ជនពិការប្រមាណ ជាង១០០នាក់ផងដែរ៕

ដកស្រង់ពី៖  Fresh News