បណ្តាញសង្គម

កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត ជូនដល់​​តំណាង​​ក្រុមប្រឹក្សា​​កីឡា​​ថ្នាក់​តំបន់

(ភ្នំពេញ)៖ មហិច្ឆតា និងកីឡាក្នុងក្តីសុបិន្ត ទាំងឡាយរបស់កម្ពុជា ត្រូវបានយកទៅចាក់ បញ្ចាំងជូនតំណាង ចូលរួមនានា នៅក្នុងក្រុមប្រឹក្សាកីឡាអូឡាំពិក/ សាមគ្គីអូឡាំពិក របស់វេទិកាថ្នាក់ តំបន់អាស៊ី កាលពីរសៀល ថ្ងៃចន្ទសប្តាហ៍នេះ។

បន្ទាប់ពីការបិទជាផ្លូវការ នូវវេទិកាដែលមានរយៈ ពេល០២ថ្ងៃនោះ តំណាងទាំងឡាយនៃគណៈ កម្មាធិការកីឡាអូឡាំ ពិកជាតិមកពីប្រទេស អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ក៏ដូចជាក្រុមសាមគ្គី អូឡាំពិករបស់ ICO និង OCA បានរួមគ្នាធ្វើការទស្សនា នៅក្នុងទីតាំងពហុកីឡា ដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅជាយ រាជធានីភ្នំពេញផងដែរ។]

នេះបើតាមការដក ស្រង់ព័ត៌មានពីគេហទំព័រ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council Of Asia) នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

ជាមួយនឹងការលេងកីឡា កំពុងមានការកើនឡើង នូវសក្តានុពលខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគាំទ្រដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រាជរដ្ឋាភិបាលកម្ពុជា និង NOCC ដែលដឹកនាំរដ្ឋមន្ត្រី ក្រសួងទេសចរណ៍លោក ថោង ខុន បាននិងកំពុងផ្តោត ការយកចិត្តទុក ដាក់ជាចម្បង ទៅលើព្រឹត្តិការណ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា ស៊ីហ្គេម SEA Games ជាលើកដំបូងបំផុត។

កីឡាស៊ីហ្គេម ដែលត្រូវបានចាប់ ផ្តើមឡើងតាំងពីឆ្នាំ១៩៥៩ គឺមានការចូលរួមពី NOCs មកពីប្រទេសចំនួន១១ និងក្រុមអត្តពលិក សរុបរាប់ពាន់នាក់។

ដូច្នេះដើម្បីផ្តល់ឲ្យ ពួកគេនូវទីតាំងប្រកួត ទំនើបៗនោះ ពហុកីឡាដ្ឋានមរតកតេជោ នឹងមាននូវកីឡាដ្ឋានដ៏ធំ, អាងហែលទឹក, ភូមិដ្ឋានស្នាក់នៅនៃ អត្តពលិក, ទីលានបាញ់កាំភ្លើង, តារាងវាយតិន្នីស, ទីលានវាយកូនហ្គោល និងមជ្ឈមណ្ឌល ថែទាំងសុខភាព ព្រមទាំងកីឡា បូករួមទាំងការផ្តល់ សេវាកម្មផ្សេងៗ និងទីតាំងជាច្រើន បន្ថែមទៀត។

គួរបញ្ជាក់ថា តំណាងទាំងឡាយដែល ចូលក្នុងវេទិកាថ្នាក់តំបន់ បានធ្វើទស្សនកិច្ចនៅមជ្ឈ មណ្ឌលកីឡាហែលទឹក ដែលទើបត្រូវបាន កសាងរួចរាល់ ក៏ដូចជាទីស្នាក់ការ កណ្តាលនៃពហុកីឡាដ្ឋាន ដូចដែលត្រូវបាន បង្ហាញតាមរយៈគំរោង និងការរចនាចាក់ផ្សាយ តាមរយៈវីដេអូស្ប៉ត នោះផងដែរ។

ពហុកីឡាដ្ឋានដ៏សំខាន់នេះ ត្រូវបានឧបត្ថម្ភគាំទ្រ ដោយសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវបញ្ចប់ ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២០ ហើយបើគិតទៅគឺ ០៣ឆ្នាំ មុនការប្រកួតកីឡា ស៊ីហ្គេមចូលមកដល់៕

ដកស្រង់ពី៖ Fresh news