បណ្តាញសង្គម

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច មុខតំណែង ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច មុខតំណែងថ្មី សម្រាប់ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី អភិបាលខេត្ដ ឯកឧត្តម គោស៊ុំ សារឿត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

យោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក ឧត្ដមសេនីយ៍ត្រី អាត់ ខែម អតីតស្នងការនគរបាល ខេត្ដកំពង់ឆ្នាំង ទៅជាស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ ជំនួស លោក ឧត្ដមសេនីយ៍ត្រី ខេង ស៊ុំ ដែលត្រូវចូលនិវត្ដន៍ ហើយត្រូវជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សា ខេត្ដបន្ទាយមានជ័យ ។