បណ្តាញសង្គម

កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការ អភិវឌ្ឍកម្លាំង ពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យ ឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោក ពេជ សោភ័ន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារ ព័តមានស្តីពី «ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ» លើកទី១ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានលើកឡើងថា ទិវាជាតិនេះរៀបចំឡើង ក្នុងគោលបំណងដើម្បី លើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យ បានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

ការរៀបចំប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី១ ឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីនាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជក ម្មកោះពេជ្រ។

លោកបានបន្តទៀតថា សម្រាប់ព្រឹត្តការណ៍ នៃទិវាជាតិខាងមុខនេះ នឹងអាចស្រូបយក អ្នកចូលរួមប្រមាណជាង ២ម៉ឺននាក់ ពីសំណាក់យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យពួកគាត់បានយល់ ជ្រាបកាន់តែច្រើន អំពីព័ត៌មាន និងសារសំខាន់ ពីវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសនិង វិជ្ជាជីវៈ និងទទួលបាននូវ ព័ត៌មានទីផ្សារការងារ ដែលត្រូវការអ្នកបច្ចេកទេស ពិសេសបង្កើន ទំនាក់ទំនង រវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់ កម្លាំងពលកម្ មជំនាញជាដើម ជាពិសេស ក្នុងឱកាសពេលនោះ ក៏មានក្រសួងស្ថាន ប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងក្រុមហ៊ុនជា ច្រើននឹងចូលរួម តាំងពិព័រណ៍ផងដែរ។

លោកសង្កត់ធ្ងន់ថា «ដើម្បីរួមចំណែកសម្រេច ឱ្យបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែល មានចំណូលមធ្យ មកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០ យុវជនយុវនារីកម្ពុជា ត្រូវតែបន្តអភិវឌ្ឍ សមត្ថភាព និងជំនាញរបស់ខ្លួន ឱ្យក្លាយជាធនធានមនុស្ស ដែលមានសក្តានុពល ក្នុងការឆ្លើយតបទៅ នឹងតម្រូវការទីផ្សា រការងារ នាពេលអនាគត»។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយ ដល់សិស្សានុសិស្ស យុវជន និងសាធារណជន បានចំនួនសរុប ៤៨,៦៩៣នាក់ ក្នុងនោះសម្រាប់វេទិកា ជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧ មានអ្នកចូលរួមសរុប ចំនួន ៩,០៥៧នាក់ ក្រៅពីនេះ ចុះផ្សព្វផ្សាយតម្រង់ ទិសវិជ្ជាជីវៈផ្ទាល់ របស់ក្រសួង និងគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ក្រោមឱវាទក្រសួង ជូនដល់សិស្សានុសិស្សសាលា ចំណេះទូទៅគ្រប់រាជធានី-ខេត្ត។

សូមទំនាក់ទំនងព័ត៌មានលម្អិត អំពីការចូលរួមតាំងពិព័រណ៍ តាមលេខទូរស័ព្ទ ០៦១ ៧៧៧ ៦៣៧ និង ០១៧ ៧៤៧ ៧៧៣៕

ដកស្រង់ពី៖  Fresh News