បណ្តាញសង្គម

ពិធីប្រកាសតែងតាំង មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ មានរៀបចំពិធីប្រកាស ចូលកាន់តំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ។  

អញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីនេះរួមមាន ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជាច្រើនរូបទៀត ។

តាមប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចតែងតាំងលោក ដេត ណូ អនុប្រធាន មន្ទីរវប្បធម៌ វិចិត្រសិល្បៈ ខេត្តព្រះសីហនុ ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជំនួសលោក យុង យុទ្ធី ដែលចូលនិវត្តន៍ ៕