បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីថៃ និងក្រុមគ្រួសារ ចូលជួបសម្តែងការគួរសម

(បាងកក, ថៃ)៖ បន្ទាប់ពីបានអញ្ជើញដល់ ប្រទេសថៃនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ទីដឺលនឹងត្រូវអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល យុទ្ធសាស្រ្តនៃកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួប សំណេះសំណាល និងសំដែងការគួរសម។

ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីថៃ ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ បានសម្តែងនូវភាពស្និទ្ធស្នាល និងរ៉ាក់ទាក់ ដូចបងប្អូន ព្រោះថ្នាក់ដឹកនាំទាំងពីរ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ធ្លាប់បានធ្វើទំនាក់ទំនង និងស្គាល់រាប់អាន គ្នារយៈពេលជាង ៣០ឆ្នាំ ក្នុងអំឡុងពេលដែលលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ជាមេទ័ពជើងគោក ថៃក្នុងទសវត្សរ៍៨០ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ជានាយករដ្ឋមន្រ្តី នៃអតីតរដ្ឋកម្ពុជា។

ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះតួនាទីយ៉ាង សកម្មរបស់លោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ ដែលបានរួមចំណែកដល់ ដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិ ដំណើរការសន្តិភាព រហូតទទួលបានកិច្ចព្រៀន ព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៕

ដកស្រង់ពី៖  Fresh News