បណ្តាញសង្គម

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ គណបក្សប្រជាជន គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង មានបរទេសនៅពីក្រោយ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ និងប្រធានក្រុមការងារថ្នាក់ កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយ ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ចំនួនជិត៦២០០នាក់ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូល របស់ជាតិនិងបក្សរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន ការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជ សាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមានការអភិវឌ្ឍលើ គ្រប់វិស័យនាពេលបច្ចុប្បន្ន ទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្ស ប្រឆាំង មានបរទេសនៅពីក្រោយត្រូវ បានរារាំងទាន់ពេលវេលា បញ្ចៀសប្រទេស មិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយ ជាថ្មីហើយធានាបាននូវ សន្តិភាពស្ថិរភាព និងការអភិវឌ្ឍ។

ចំណូលជាមធ្យមប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗ(GDP) បានកើនដល់១៤៣៥ដុល្លារ នៅឆ្នាំ២០១៧ ហើយរំពឹងថានឹងបន្តកើន ដល់១៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រូសារអ្នក បន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោត គាំទ្របន្តទៀត «សមាជិក១នាក់ សន្លឹកឆ្នោត១សន្លឹក» នៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកាន់ តែរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារបន្ថែមទៀត៕

\

ដកស្រង់ពី៖   Fresh News