បណ្តាញសង្គម

សេចក្ដីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតប នឹងការលើកឡើងរបស់ មេដឹកនាំ គណបក្សសង្រ្គោះជាតិ ទាក់ទងនឹងខ្មែរកម្ពុជាក្រោម

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី នៅវេលាម៉ោង ៩ព្រឹកនេះ ធ្វើសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបនឹង ការលើកឡើងរបស់មេដឹកនាំ គណបក្សសង្រ្គោះជាតិ ទាក់ទងនឹងខ្មែរកម្ពុជាក្រោម។

ខាងក្រោមនេះ ជាការដកស្រង់ចេញពី គេហទំព័រ ដើមអម្ពិល៖

"មន្រ្តីជាន់ខ្ពស់ នៃអង្គភាព ព័ត៌មានប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី កែវ រ៉េមី នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានរៀបចំសន្និសីទ កាសែត មួយ ដើម្បីឆ្លើយ តបទៅនឹង ការលើកឡើង របស់លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ ដែលបាននិយាយថា ប្រសិន បើលោកជាប់ឆ្នោត ធ្វើជានាយករដ្ឋមន្រ្តី នឹងទាមទារយកកោះត្រល់មកវិញ ។

ប៉ុន្តែនៅក្នុង សន្និសីទនេះ លោក កែវ រ៉េមីបានឆ្លើយតប ទៅលោកកឹម សុខ វិញថា មិនអាចទាមទារ យកកោះត្រល់មកវិញ បានទេ ព្រោះរឿងនេះ បានដោះស្រាយ ចប់យូរហើយ៕"