បណ្តាញសង្គម

សមាជិកព្រឹទ្ធសភា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីបើក បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូល រួមពីអាជ្ញាធរស្រុក-ឃុំ ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ១,០០០នាក់ផងដែរ។

បន្ទាប់ពីធ្វើរបាយការណ៍ សង្ខេបរបស់លោកនាយក សាលាវិទ្យាល័យទួលក្បិលរួចមក, លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបើកបវេសន កាលឆ្នាំសិក្សា ២០១៨-២០១៩។

លោក ស្រី ឃួន ឃុនឌី បានថ្លែងថា «នៅថ្ងៃនេះ គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាង ជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្ស ចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រកុល ធីតាជាទីស្រឡាញ់ របស់យើងបានមានឱកាស ទទួលនូវការអប់រំក្នុងការបន្តសិក្សា រៀនសូត្រ និងជាថ្ងៃចាប់ផ្ដើម នៃជីវិតសិក្សា ដំបូងរបស់កុមារតូចៗ ដែលទើបនិងដល់អាយុ ត្រូវចូលរៀន។

រាជរដ្ឋាភិបាលកម្ពុជាបាន វិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យអប់រំ ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធអប់រំ នៅទូទាំងប្រទេសការយក ចិត្តទុកដាក់ដល់សិស្សជួបការលំបាក ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅរបស់គ្រូ បង្រៀនជាបន្តបន្ទាប់»។

ជាមួយគ្នានេះដែរ លោកស្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំលះបង់ កម្លាំងកាយចិត្តប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួល បានចំណេះដឹងជំនាញសីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋ ល្អដែលជាសសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យសម្បូររុងរឿងជាមួយគ្នានេះ ដែរការចូលរួមរបស់មាតាបិតាសិស្ស ក៏ជាអាណាព្យាបាល អាជ្ញាធរដែនដីនិងដៃគូអភិវឌ្ឍន៍ កម្លាំងមួយជួយដល់ការអភិវឌ្ឍ វិស័យអប់រំឲ្យមានដំណើរការបានល្អ។

លោកស្រីបានបន្តថា «នាយុគសម័យនេះសម័យនេះហើយ មិនត្រូវមានអ្នកមិនចេះអក្សរនោះទេ ដូច្នេះសូមឪពុកម្ដាយទាំងអស់ ត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់ៗរូប ដើម្បីឲ្យកូនទទួលបានការ បណ្ដុះបណ្ដាល ធនធានមនុស្សទាំងបញ្ញា ស្មារតី ហើយការបណ្ដុះបណ្ដាល ធនធានមនុស្សគឺមានសារសំខាន់ណាស់ ហើយការបណ្ដុះបណ្ដាលនេះ គឺផ្ដើមចេញពីខ្លួនយើងដោយមិនមាន អ្នកណាជំនួសបាននោះទេ»។

ចុងក្រោយលោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះរស់នៅប្រកបដោយសុខដុមរមនា ចេះអត់ឱនឲ្យគ្នាអធ្យាស្រ័យ ទៅវិញទៅមកចេះសាមគ្គីគ្នាចេះស្រឡាញ់គ្នា ខិតខំរៀនសូត្រខិតខំធ្វើ អំពើល្អឲ្យបានច្រើន ដើម្បីឲ្យក្លាយទៅជាកូនល្អ, សិស្សល្អ, ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សីដើម្បី ជួយសង្គមជាតិឲ្យមាន ការរីកចម្រើន និងចូលរួមគោរ ពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវសេពគ្រឿងស្រវឹង ល្បែងអបាយមុខផ្សេងៗ ជាចុងក្រោយលោកស្រី ក៏បានឧបត្ថម្ភថវិកា សម្រាប់យកទៅប្រើប្រាស់ និងអភិវឌ្ឍសាលារៀនចំនួន ២លានរៀលផងដែរ៕

ដកស្រង់ពី៖ Fresh News