បណ្តាញសង្គម

ដំណឹងមរណភាព! អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ​សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទទួលមរណភាពដោយរោគគាពាធ

(ភ្នំពេញ)៖ អតីតរដ្ឋមន្ត្រីក្រសួងការពាជាតិ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ វេលាម៉ោង១១៖៣៥នាទីព្រឹក នាមន្ទីរពេទ្យកាល់ម៉ែត។

សពរបស់ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា ត្រូវបានតម្កល់នៅវត្តចំប៉ា ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ដំណឹងមរណភាពនេះ ចាត់ទុកជាការជូនដំណឹងដល់បងប្អូន និងញាតិមិត្តជិតឆ្ងាយចូលរួមក្នុងពិធីបុណ្យសពនេះ៕

ដកស្រង់ពី៖ Fresh News