ប៉េកំាង៖ នៅថ្ងៃពុធ ប្រទេសចិន បានជំរុញឲ្យ សហរដ្ឋអាម៉េរិក និងប្រទេស ជប៉ុន កុំទាញយកបញ្ហា កោះដាវយុ ចូលទៅក្នុង សន្ធិសញ្ញា សន្តិសុខទ្វេភាគី ។
អានបន្ត៖ ចិនជំរុញឲ្យ អាម៉េរិក និងជប៉ុន កុំទាញយក បញ្ហាកោះដាវយុ ចូលទៅសន្ធិ សញ្ញាទ្វេភាគី
សេចក្ដីអំពាវនាវ នានាទីចុងក្រោយ បង្អស់ ដែលជាការអង្វរករ ធ្វើឡើងដោយ ប្រធានាធិបតី Aquino បានធ្វើឲ្យមានការ លើកទោសចំពោះស្ដ្រី ទណ្ឌិតពីបទថា រត់ពន្ធគ្រឿងញៀន ជនជាតិហ្វីលីពីន គឺអ្នកស្រី Mary Jane Veloso ។
អានបន្ត៖ តើការអង្វរករនៅលើកចុងក្រោយ របស់ប្រធានាធិបតីហ្វីលីពីន...
(ហ្សាកាតា)៖ ប្រទេសឥណ្ឌូនេស៊ី បានប្រហារជីវិត អ្នកទោស៧នាក់ ក្នុងនោះ រួមទាំងជនជាតិ អូស្ត្រាលីពីរនាក់ ផងដែរ តាមរយៈ ការបាញ់សម្លាប់ ជាក្រុមនៅថ្ងៃពុធនេះ ធ្វើឲ្យរដ្ឋាភិបាល អូស្ត្រាលីខឹងសម្បារ និងដកឯកអគ្គរដ្ឋទូត របស់ខ្លួន ទៅប្រទេស កំណើតវិញ ដោយសារការដាក់ទោស ដ៏ព្រៃផ្សៃនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ ។
អានបន្ត៖ ឥណ្ឌូនេស៊ីប្រហារជីវិត អ្នកទោសគ្រឿងញៀន៧នាក់ បង្កឲ្យអន្តរជាតិខឹងសម្បារជាខ្លាំង...
រដ្ឋមន្ត្រីក្រួងមហាផ្ទៃ អ៊ុយក្រែន លោក Arsen Avakov និងកងកម្លាំង ការពារជាតិ អ៊ុយក្រែន បានបញ្ជូនទៅជួយ គ្រប់គ្រងភ្លើងឆេះព្រៃ នៅក្បែរោងចក្រ អគ្គិសនី ដើរដោយថាមពល បរiមាណូ Chernobyl ។
អានបន្ត៖ អ៊ុយក្រែនព្រួយបារម្ភពីការឆេះព្រៃនៅក្បែររោងចក្រអគ្គិសនីបរមាណូ...
បាល់ទីម័រ៖ ទីភ្នាក់ងារ សារព័ត៌មាន ស៊ីអិនអិន អាម៉េរិក នៅព្រឹកថ្ងៃពុធនេះ បានចេញផ្សាយឲ្យដឹងថា កាលពីម៉ោង ១១ និង៣៣នាទី (យប់មិញ) ប៉ូលិសបានដាក់ការ គ្រប់គ្រងស្ថានភាព នៅភាគខាងលិចទីក្រុង បាល់ទីម័រ ដែលរួមបញ្ចូល ទាំងចំណុច ផ្ទុះអំពើហិង្សា ទ្រង់ទ្រាយធំ កើតឡើងកាលពី ២៤ម៉ោងមុន ។
អានបន្ត៖ បាល់ទីម័រ៖ ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន អាម៉េរិក...
នេប៉ាល់៖ ព័ត៌មាន CNN បានចេញផ្សាយ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ដោយដកស្រង់សម្តី មន្រ្តីរដ្ឋាភិបាលណេប៉ាល់ បញ្ជាក់ថា សោកនាដកម្ម គ្រោះរញ្ជួយដី នៅណេប៉ាល់ ចំនួនអ្នកស្លាប់ បានកើនឡើង ៤.៣១០ នាក់ ក្នុងនោះ ជនជាតិឥណ្ឌា ៥៦នាក់ និង២៥នាក់ នៅតំបន់ទីបេ ។
អានបន្ត៖ គ្រោះរញ្ជួយដី នៅណេប៉ាល់៖ អ្នកស្លាប់កើនដល់ ៤.៣១០នាក់ និង ៧.៩៥៣នាក់រងរបួស
ក្រុងហ៊ីឌើរ៉ាបាដៈ មនុស្សយ៉ាងតិច ២០ នាក់ ត្រូវបានសម្លាប់ ពីថ្ងៃអង្គារ នៅពេលប៉ូលិស បានបើកការបាញ់ប្រហារ លើក្រុមអ្នកកាប់ឈើ ដែលបានវាយប្រហារ ពួកគេដោយប្រើពូថៅ និងដុំថ្ម ក្នុងតំបន់មួយ នៅភាគខាងត្បូងឥណ្ឌា ដែលល្បីខាងការ រត់ពន្ធចន្ទន៍ក្រសា្ន ។
ប៊ីប៊ីស៊ី៖ ប្រធានគណៈកម្មាធិការ កាកបាតក្រហម អន្តរជាតិ ហៅកាត់ថា ICRC ប្រចាំនៅទីក្រុង អាដិន ប្រទេស យេមែន បាននិយាយថា ជម្លោះប្រដាប់អាវុធ ក្នុងប្រទេសនេះ បានធ្វើឡើងទីក្រុង អាដិន ក្លាយទៅជាទីក្រុង ខ្មោច។
អានបន្ត៖ ជម្លោះ នៅប្រទេស យេមែន ធ្វើឲ្យទីក្រុង អាដិន ក្លាយជាទីក្រុង ខ្មោច ខណៈចំនួន...
ប៊ីប៊ីស៊ី៖ សារព័ត៌មានរុស្ស៊ី បានផ្សាយថា នាវាមុជទឹកនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ី មួយគ្រឿង ត្រូវបានភ្លើងឆេះ នៅកន្លែងផលិត នាវារបស់កងទ័ពជើងទឹក អាកទិក ហើយក៏ត្រូវបានភា្នក់ងារ ពន្លត់អគ្គីភ័យនាំគ្នា បាញ់ពន្លត់ផងដែរ ។
គូឡាឡំាពួរ ៖ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលដឹកទីប្រឹក្សាជំនិត របស់លោកនាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បានធ្លាក់នៅជាយ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បណ្តាលឲ្យមនុស្ស ជិះនៅលើនោះ ទាំងអស់ ៦នាក់ស្លាប់ ។
អានបន្ត៖ ទីប្រឹក្សាជំនិត របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ស្លាប់ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ
ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់ មនុស្ស៤នាក់ បានបាត់បង់ជីវិត និង១៦នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពី ហេតុការណ៍ផ្ទុះ ដែលកម្លាំងខ្លាំងមួយ បានលាន់ឡើង ដូចរន្ទះ ស្ថិតនៅទីតាំង ខួងប្រេង របស់ក្រុមហ៊ុន Pemex មិចស៊ីកូ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ។
អានបន្ត៖ ផ្ទុះនៅអណ្ដូងខួងប្រេងម៉ិចស៊ីកូស្លាប់ និងរបួស៦០នាក់
ប៊ីប៊ីស៊ី៖ កម្មកររាប់ពាន់នាក់ របស់រោងចក្រ ស្បែកជើងមួយ នៅក្នុងទីក្រុង ហូជីមិញ ដែលជាទីក្រុង ធំជាងគេ ក្នុងប្រទេស វៀតណាម បាននាំគ្នាធ្វើកូដកម្ម រយៈពេល ០៦ថ្ងៃ នៅក្នុងការតវ៉ា ដែលកម្រមួយ ប្រឆំាងនឹងរដ្ឋាភិបាល ។
អានបន្ត៖ កម្មករ រោងចក្រ ស្បែកជើងម៉ាក Nike និង Adidas នៅវៀតណាម រាប់ពាន់នាក់ ធ្វើកូដកម្ម...
ដាកា៖ បើតាមមន្រ្តីប៉ូលីស បង់ក្លាដែសមួយរូប បាននិយាយថា ពិឡុតជាស្រ្តីម្នាក់ បានស្លាប់ និងអ្នកផ្សេងទៀត របួសដោយសារ មុតអំបែងកញ្ចក់ បន្ទាប់ពីយន្ត ហោះហ្វឹកហាត់ មួយគ្រឿង របស់សាលា បណ្ឌិតសភា បានធ្លាក់នៅ ផ្លូវហោះហើរ កាលពីរសៀលថ្ងៃពុធ ។
អានបន្ត៖ ធ្លាក់យន្តហោះ ហ្វឹកហាត់ នៅបង់ក្លាដែស ស្លាប់ពិឡុត ស្រ្តីម្នាក់
ហាណូយ ៖ យ៉ាងហោចណាស់ មានមនុស្ស រាប់សិបនាក់ បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍ បាក់រលំអគារ សំណង់មួយកន្លែង ស្ថិតនៅ ភាគកណ្ដាល ប្រទេសវៀតណាម ជាកម្មសិទ្ធិ របស់ក្រុមហ៊ុន សាជីវកម្មដែក ហ្វ័រម៉ូសាហាទិញ ហៅកាត់ថា FHS ។
អានបន្ត៖ មនុស្សស្លាប់ ១២នាក់ ដោយសារ រលំការដ្ឋានសំណង់ ភាគកណ្ដាល វៀតណាម
ប៉ារីស ៖ ប្រអប់ខ្មៅ នៃយន្តហោះ Airbus A 320 របស់ក្រុមហ៊ុន អាកាសចរណ៍ អាល្លឺម៉ង់ ដែលបានធ្លាក់ នៅតំបន់ភ្នំ ភាគខាងត្បូង ប្រទេសបារាំង កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ ត្រូវបាន ក្រុមសង្គ្រោះ រកឃើញហើយ ស្របពេលដែល ចំនួនមនុស្សស្លាប់ សរុបកើនឡើងដល់ ១៥០ នាក់ ក្រោយពីទារក ពីរនាក់ ក៏ត្រូវបាន គេអះអាងថា ស្ថិតនៅលើ យន្តហោះដែរ ។
អានបន្ត៖ រកឃើញ ប្រអប់ខ្មៅ នៃយន្តហោះ ធ្លាក់នៅបារាំង, ទារក ២នាក់ ក៏ស្ថិតក្នុងចំណោម...
សិង្ហបុរី ៖ ដើម្បីជាការរំឮកដល់ មរណភាព នៃបិតាស្ថានិក ដ៏ឆ្នើមមួយរូប របស់សិង្ហបុរី សារៈមន្ទីរជាតិ របស់ខ្លួន បានសម្រេចរៀបចំ នូវការតាំងពិពណ៌មួយ ដើម្បីរំឮកដល់ព្រះបិតា ជាតិដ៏កំពូល ដែលធ្លាប់បានបម្រើ កិច្ចការងារកសាង ជាតិមាតុភូមិ ។
អានបន្ត៖ សារៈមន្ទីរជាតិសិង្ហបុរី នឹងបើកការតាំង ពិពណ៌ស្តីពីស្នាដៃ លោក លី ក្វាន់យូ
ស៊ីដនី ៖ តំបន់ដែលទទួលរង ការវាយប្រហារ ដោយអាចម៍ ផ្កាយធំបំផុត នៅលើផែនដី ដែលត្រូវបានសិក្សា ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ បន្ទាប់ពីទីតាំង ប៉ះទង្គិចចំនួន២ ត្រូវបានរកឃើញ នៅភាគកណ្តាល ប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ។
អានបន្ត៖ អ្នកវិទ្យាសាស្ត្រ រកឃើញ រណ្តៅអាចម៍ ផ្កាយធំបំផុត នៅអូស្ត្រាលី
សិង្ហបុរី ៖ បណ្ដាថ្នាក់ ដឹកនាំកំពូលៗ របស់ពិភពលោក ក្នុងនោះ រួមមានប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្នាក់ដឹកនាំចិន ជប៉ុន និងអូស្រ្តាលីផងដែរ បានសម្ដែងពីការ សោកស្ដាយ ក្រៃលែង និងចូលរួមចែក រំលែកទុក្ខចំពោះ មរណភាព របស់អតីត នាយករដ្ឋមន្រ្តីដំបូង នៃប្រទេសសិង្ហបុរី លោក Lee Kuan Yew ដែលជានិមិត្តរូប មេដឹកនាំ នៃ តំបន់អាស៊ី ។
អានបន្ត៖ បណ្ដាថ្នាក់ដឹកនាំ ពិភពលោក ចូលរួមរំលែកទុក្ខ មរណភាព អតីត នាយករដ្ឋមន្រ្តី សិង្ហបុរី
សាណាអា៖ ប្រភពពី កងសន្តិសុខ យេមែន បានប្រាប់ស៊ិនហួថា មនុស្សសរុបចំនួន ៨៨នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ១០០នាក់ ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក ចំនួន ០៤ នៅក្នុងប្រទេស យេមែន ។
អានបន្ត៖ ៨៨នាក់ស្លាប់ នៅក្នុងការ បំផ្ទុះគ្រាប់បែក ចំនួន ០៤នៅប្រទេស យេមែន
ចិន ៖ តាមប្រភពពត៌មាន បានអោយដឹងថា ត្រីជាច្រើនក្បាល ប្រហែល 6.800 គីឡូក្រាម បានកំពប់ រាយប៉ាយនៅតាម បណ្តោយផ្លូវ នៃតំបន់អភិវឌ្ឍន៍ Kaili នៅក្នុងខេត្ត Guizhou បន្ទាប់ពីទ្វាររថយន្ត ដឹកត្រីមួយ បានរបើកដោយចៃដន្យ នៅពេលកំពុងបើកបរ បានពាក់កណ្តាលផ្លូវ ។
អានបន្ត៖ ត្រីរាប់ម៉ឺនក្បាល ប្រមាណជិត៧តោន កំពប់ពេញផ្លូវថ្នល់ បង្កអោយ មានការភ្ញាក់ផ្អើល
ចិន ៖ យើងធ្លាប់តែឃើញ ករណីជាច្រើន ចោរគាស់ រឺក៏វាយកំទេចទូរ អេធីអឹម ដើម្បីប្លន់លុយ នៅក្នុងទូរនោះ ប៉ុន្តែបុរសខាងក្រោម បែបជាកំទេចទូរ អេធីអឹម ព្រោះចង់ជាប់គុកទៅវិញ ។
អានបន្ត៖ បុរសម្នាក់វាយកំទេចទូរ ATM ព្រោះចង់ចូលដេកគុក មានបាយស៊ីស្រាប់