បណ្តាញសង្គម

លេច​ធ្លាយ​ស្រ្គីន​ការពារ Galaxy Note 10/10+ អាច​បញ្ជាក់​ថា វា​អាច​មាន​ម៉ូតប្រជ្រុយ​និង​កាមេរ៉ា​ក្រោយ​បែប​បញ្ឈរ​មែន

Samsung Galaxy Note 10 និង Note 10+ នឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ខាងមុខនេះ ដែលនឹងត្រូវបានប្រារព្ធឡើង ក្នុងព្រឹត្តិការណ៍ Samsung Unpacked នៅក្នុងទីក្រុង New York ហើយអាចនឹងប្រកាសចេញមក ចំនួនពីរ Versions គឺម៉ូឌែល 4G

LTE និង 5G។ ថ្មីៗនេះ យោងទៅតាមគេហៈទំព័រ Twitter មួយ មានឈ្មោះថា Ice universe បានបង្ហោះរូបភាព ចាប់កាន់ Screen ការពារខាងក្រោយ និងខាងមុខរបស់ Galaxy Note 10 ស៊េរីជាលើកដំបូង ដែលអាចបញ្ជាក់បានថា Galaxy ត្រកូល Note ជំនាន់ទី 10 ទាំងពីរនេះ មានម៉ូតទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ា Selfie មួយគ្រាប់ពិតប្រាកដមែន។

ពិតណាស់ សម្រាប់ Versions ទាំងពីរនោះ មានលេខសម្គាល់ខុសៗគ្នាផងដែរ ដោយ Galaxy Note 10 ធម្មតា មានលេខសម្គាល់ SM-N970 សម្រាប់ម៉ូឌែល 4G និង SM-N971 សម្រាប់ម៉ូឌែល 5G រីឯ Galaxy Note 10+ មានលេខសម្គាល់ SM-N975 ជាម៉ូឌែលប្រើ 4G និង SM-N976 ជាម៉ូឌែលដែលអាច ទ្រទ្រង់ប្រព័ន្ធ 5G បានផងដែរ។ Galaxy Note 10/10+ អាចនឹងត្រូវបាន ប្រើប្រាស់បន្ទះឈីប Snapdragon 855 ដូចទៅនឹងត្រកូល Galaxy S10 ដែរ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច និងប្រើបន្ទះឈីប Exynos 9825 SoC គឺសម្រាប់ទីផ្សារ នៅតាមបណ្ដាប្រទេស តំបន់អាស៊ី មួយចំនួន។

លើសពីនេះ Galaxy Note 10 អាចនឹងបំពាក់កាមេរ៉ា ខាងក្រោយចំនួន 3 គ្រាប់ដូចគ្នា ដោយមួយគ្រាប់ជាលេនដើម មានទំហំ 12 មេហ្គាភិចសែល បូកមួយគ្រាប់ទៀតទំហំ 12 មេហ្គាភិចសែល ជាលេន Telephoto និងមួយគ្រាប់ចុងក្រោយ ជាលេនទូលាយ មានទំហំ 16 មេហ្គាភិចសែល។ រីឯ Galaxy Note 10+ អាចមានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ។ លើសពីនេះ ក៏មានពាក្យចចាមអារ៉ាមមួយ បានប្រាប់អោយដឹងថា Galaxy ខ្សែស្រឡាយ Note 10 ទាំងពីរនេះ អាចនឹងមាន សែនស័រកាមេរ៉ាថ្មី Time of Flight នៅលើកាមេរ៉ា មុខក្រោយ ថែមទៀតផង។

ចូលមកដល់ផ្នែកអេក្រង់វិញ ចំពោះ Galaxy Note 10 ធម្មតាអាចមានអេក្រង់ទំហំ 6.3 អ៊ីញ ជាប្រភេទអេក្រង់ផុស AMOLED មានកម្រិតបង្ហាញរូបភាព 1440 x 3040 ភិចសែល មានថាមពលថ្ម 3,400mAh ដែលវាអាចមានតម្លៃ ចាប់ពី 1,100 ដុល្លារដល់ 1,200 ដុល្លារ។ ចំណែកឯ Galaxy Note 10+ វិញ មានទំហំអេក្រង់ 6.7 អ៊ីញ ជាប្រភេទ AMOLED ដូចគ្នា មានកម្រិតបង្ហាញរូបភាព 1440 x 3040 ភិចសែល ហើយអាចនឹងមានថាមពលថ្មធំ ជាងជំនាន់មុនដល់ទៅ 4,500mAh និងអាចទ្រទ្រង់ ការសាកថ្មលឿនទំហំ 25 វ៉ាត់។ ជាងនេះទៅទៀត ស្មាតហ្វូនកំពូលទាំងពីរនេះ អាចនឹងមាន រ៉េមទំហំ 12GB ជាមួយអង្គផ្ទុកក្នុងម៉ាស៊ីន 512GB/1TB និងម៉ូឌែលរ៉េម 8GB មានអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 128GB/256GB។

សរុបមក ដូចរាល់ដងអញ្ចឹង ក្រោយពេលក្រុមហ៊ុន យក្សកូរ៉េខាងត្បូងមួយនេះ បានបញ្ចេញនូវកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយរបស់ខ្លួន ចប់រួចរាល់ហើយនោះ មិនយូរមិនឆាប់នោះទេ ក្រុមហ៊ុនមួយនេះ នឹងដាក់អោយ យើងធ្វើការ កម្ម៉ង់ទិញជាផ្លូវការ។ ជាក់ស្ដែង ដូចកាលពីឆ្នាំមុនអញ្ចឹងដែរ បន្ទាប់ពីបានប្រកាសចេញ Galaxy Note 9 ជាផ្លូវការរួចរាល់ហើយ ត្រឹមរយៈពេល 15 ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានដាក់ធ្វើការទិញ ជាសកលផងដែរ។

ដកស្រង់ចេញពីCamborReport