បណ្តាញសង្គម

Samsung ប្រកាស​ចេញកាមេរ៉ាស្មាតហ្វូនទំហំ 108 MP ទុកឲ្យ Xiaomi ប្រើផ្ដាច់មុខមុនគេ

នៅថ្ងៃទី ១២ ខែសីហានេះផ្នែកអភិវឌ្ឍន៍កាមេរ៉ារបស់ Samsung (Samsung ISOCELL) បានប្រកាសចេញនូវ Sensor ថ្មីទំហំ ១០៨ MP សម្រាប់ប្រើប្រាស់លើស្មាតហ្វូន

ដែលនេះជា Sensor ធំជាងគេបំផុតមួយក្នុងសហគ្រាសស្មាតហ្វូន។

Sensor នេះគឺជាការសហការផលិតរវាង Samsung ជាមួយនឹង Xiaomi ហើយ Xiaomi នឹងប្រើប្រាស់ Sensor នេះមុនគេ លើស្មាតហ្វូនថ្មីរបស់ខ្លួនដែលអាចជាម៉ូដែល Mi Mix 4 ដោយនឹងចេញនាឆ្នាំ ២០១៩ នេះផ្ទាល់។

 

Sensor ទំហំ ១០៨ MP គឺជាម៉ូដែល ISOCELL Bright HMX ដែលវាជា Sensor រូបភាពដំបូងគេក្នុងសហគ្រាស មានទំហំភីកសែលលើសពី ១០០ លាន។ Sensor នេះអាចផលិតរូបភាពបានច្បាស់ល្អទោះស្ថិតនៅក្នុងស្ថានភាពពន្លឺបែបណា ដោយសារមាន Sensor ទំហំធំ ១/១,៣៣ អ៊ីញ អាចស្រូបពន្លឺបានច្រើនជាង Sensor ទំហំតូចជាងនេះ។

HMX ក៏អាចទ្រាំទ្រការថតវីដេអូក្នុងកម្រិតដល់ 6K (៦០១៦ x ៣៣៨៤) ក្នុងល្បឿន ៣០ ប្លង់ក្នុងមួយវិនាទីផងដែរ។ ការផលិតទ្រង់ទ្រាយធំនូវ Sensor ថ្មីនេះ នឹងចាប់ផ្ដើមនាចុងខែសីហា៕

Sensor ថ្មីរបស់ Samsung

 

ដកស្រង់ចេញពីSabay News